Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យកលុយ​មក​បង់​បន្ទប់​ជួល​ចត​ម៉ូតូ​តែមួយ​ភ្លែត​ចោរលួច​យកទៅ​បាត់​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាត់​មក​ដាក់ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ក្រោយពេល​ចោរលួច​ម៉ូតូ​របស់គាត់​មួយគ្រឿង​យកទៅ​បាត់​ដោយ​សុវត្ថិភាព​។​

ជនរងគ្រោះ​ខាងលើ​មានឈ្មោះ សូត សុខ​ហោ ភេទ​ប្រុស អាយុ​៤០ មុខរបរ​កាត់ដេរ ស្នាក់នៅ​ភូមិ​ស្នែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

បើតាម​ការរៀបរាប់​ពី​បុរស​ខាងលើ​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ រូបគាត់​បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​របស់គាត់​យកលុយ​មក​បង់​បន្ទប់​ជួល​ឲ្យ​ម្ចាស់​ផ្ទះជួល​នៅ​ម្តុំ​ខាងក្រោយ​ផ្សារ​ដី​ហុយ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខណ​:​ពេលដែល​រូបគាត់​ចាក់សោរ​ម៉ូតូ​ចត​ទុករួច​យកលុយ​ឲ្យ​ម្ចាស់​ផ្ទះជួល​តែមួយ​ពព្រិច​ភ្នែក ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1IP 6277 បានមក​ធ្វើ​សកម្មភាព​កាច់ ក ម៉ូតូ​របស់គាត់​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ុ​គី​លែ​តព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​FI 2787​យកទៅ​បាត់ ពេលនោះ​រូបគាត់​បាន​ដេញចាប់​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែរ​ តែ​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​របស់​គេចខ្លួនបាត់​ស្រមោល​ដោយ​សុវត្ថិភាព​។​

ក្រោយពេល​កើតហេតុ​ម្ចាស់​ម៉ូតូ​បាន​ឲ្យ​កូន​ម្ចាស់​ផ្ទះជួល​ដឹក​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ភ្នំពេញ​ថ្មី ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ស្វែងរក​ម៉ូតូ​ឲ្យ​រូបគាត់​វិញ​ផង​ព្រោះ​ម៉ូតូ​មួយគ្រឿង​នេះ​គាត់​ខំប្រឹងប្រែង​ស​ន្សុំ​លុយ​ជា​យូរ​ខែ​ឆ្នាំ​មកហើយ​ទម្រាំ​និង​ទិញ​វា​បាន​៕

ដោយ សួង សាម​

×