ភ្នំពេញ៖ កម្លាំងប៉ុស្តិនគរបាលភ្នំពេញថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឆ្មក់ចូលទៅបង្ក្រាបទីតាំងបញ្ជល់មាន់ខុសច្បាប់មួយកន្លែងកាលពីវេលាម៉ោង ១២រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំនុចមាត់រណ្តៅដីចាស់នៅភូមិក្បាលទំនប់ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដោយមានការណ៏រាយការណ៍ពីប្រជាពលរដ្ឋផ្តល់ព័ត៍មានទៅលោកហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខថា៖ទីតាំងខាងលើនេះមានការប្រមូលផ្តុំអ្នកញៀនល្បែងជល់មាន់ភ្នាល់គ្នាដាក់លុយកាក់ ក្រោយពីទទួលបានការរាយការណ៍ព័ត៍មានដល់លោកអធិការរួចមក លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង បានបញ្ជាកម្លាំងប៉ុស្តិនគរបាលភ្នំពេញថ្មីចុះទៅកាន់គោលដៅខាងលើនេះភ្លាម។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានបង្ក្រាបនិងឃាត់ខ្លួនបុរសអ្នកញៀនល្បែងបាន២នាក់និងដកហូតអាគក១ក្បាលនិងម៉ូតូចំនួន២គ្រឿង។
ក្រោយពេលឃាត់ខ្លួនអ្នកញៀនល្បែងទាំង២នាក់ដែលមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលរួចមកសមត្ថកិច្ចបានបញ្ជូនខ្លួនបុរសទាំងនាក់ខាងលើនេះមកសាកសួនិងអនុវត្តន៍និតិវិធីបន្តនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី៕
ដោយ៖សួង សាម


