ភ្នំពេញ ៖ រថយន្តស៊េរីទំនេីបបត់ចូលផ្លូវស្របមិនប្រយ័ត្នត្រូវរថយន្តតាកូម៉ាពន្លះអស់មួចំហៀងនិងកញ្ចក់ឆ្វេងអស់មួយ និងរថយន្តតាកូម៉ាងរងកាខូចខាតបែកស្តុបហេីយនិងធ្លាក់កាងមុខខាងស្ដាំ តែមិនបណ្ដាលអោយមានអ្នករបួសនោះទេ។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២១ តាមបណ្ដោយផ្លូវ ៤៧ កែងនឹង ផ្លូវ ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ដែលឃេីញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តតាកូម៉ាពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AV6349 បេីកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៤៧ ទិសដៅពីជេីងទៅត្បូង ពេលមកដល់ត្រង់ចំណុចកេីតហេតុ ក៏មានរថយន្តស៊េរីទំនេីបម៉ាកឆារលែតពណ៌ខៀវពាក់ផ្លាកលេខស៊េរីថ្មី(កម្ពុជាP.ROCTO ) មួយគ្រឿងទៀតបេីកចេញពី ផ្លូវ៨៦ បត់ចូលផ្លូវ៤៧ ស្របទិសគ្នា ដោយមិនចេះយោគយល់គ្នាជ្រុលរុលទៅមុខត្រូវរថយន្តតាកូម៉ាបុករះអស់មួយចំហៀងខាងឆ្វេងនិងបាក់កញ្ចក់អស់មួយ ចំណែករថយន្តតាកូម៉ារងកាខូចខាតបែកចង្គៀងមុខនិងធ្លាក់កាងខាងស្ដាំ រងកាខូច ខាតគួរសម ។
ក្រោយកេីតហេតុភាគីទាំងពីរ បានធ្វេីការសម្រួលគ្នា ដោយមិនពឹងសមត្ថកិច្ចឡេីយ ខាងរថយន្តស៊េរីទំនេីបចាត់តំណាងមកដោះស្រាយ ជាមួយក្រុមហ៊ុនធានារាប់រងខាងរថយន្តតាកូម៉ាព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន៕
រក្សាសិទ្ធិដោយ៖ សារឿន


