Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​សម្រេច​ដោះលែង សន្តិសុខ​ធនាគារ ABA បាញ់សម្លាប់​យុវជន​បែក​ថ្នាំ​

​ភ្នំពេញ ៖ តុលាការ​បានសម្រេច​ដោះលែង​ខ្មាន់កាំភ្លើង ដែលជា​មន្ដ្រីនគរបាល​បាញ់​ស្លាប់​យុវជន​បែក​ថ្នាំ ដើម្បី​ការពារ​ខ្លួន​ពី​ការ​តាម​ដេញ​កាប់ កាលពី​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នៅមុន​ធនាគារ អេ​ប៊ី​អេ (ABA) មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​នៅ​ជិត​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​) ដើម្បី​ការពារ​ខ្លួន​។ ការដោះលែង​នេះ បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១​។​

ខ្មាន់កាំភ្លើង​ឈ្មោះ ភឿន ភិ​រៈ ជា​ជា​មន្ដ្រីនគរបាល​និង​ជា​សន្តិសុខ​យាម​ធនាគារ អេ​ប៊ី​អេ (ABA) ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​។​

ទាក់ទង​ការដោះលែង​នេះ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថាៈ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន ទទួល​សំណុំរឿង​ពី​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ឈ្មោះ ភឿង ភិ​រៈ បាន​បាញ់​ទៅលើ​ឈ្មោះ អ៊ូ សុផារ៉ា​ត់ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ នៅ​ចំណុច​ខាងមុខ​ធនាគារ ABA មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​។ ក្រោយពី​បាន​សាកសួរ​លើ​ឈ្មោះ ភឿង ភិ​រៈ និង​បាន​ពិនិត្យ​ភស្តុតាង​ជា​វីដេអូ និង​ឯកសារ​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង ព្រះរាជអាជ្ញា​បាន​ដោះលែង​ឈ្មោះ ភឿង ភិ​រៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការស៊ើបអង្កេត​លើ​ករណីនេះ​ជា​បន្តទៀត​។​

​សូមជម្រាបថា កាលពី​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ មាន​ករណី​ឃាតកម្ម​បាញ់សម្លាប់​យុវជន​បែក​ថ្នាំ​ម្នាក់ ពី​សំណាក់​សន្តិសុខ​យាម​ធនាគារ​អេ​ប៊ី​អេ (ABA) ។ ការបាញ់​នេះ គឺ​ក្នុង​សិទ្ធិ​ស្វ័យការពារ​ខ្លួន ខណៈពេលដែល​យុវជន​បែ​កក​ថ្នាំ បាន​កាន់​កាំបិត​ដេញ​កាប់​ទៅលើ​សន្តិសុខ​រូបនោះ បើទោះបីជា​សន្តិសុខ​បាន​បាញ់​គំរាម​កុំ​ឲ្យ​ចូល​ជិត​ខ្លួន​យ៉ាងណាក៏ដោយ តែដោយសារ​បែក​ថ្នាំ​ជន​រូបនោះ មិន​ខ្លាចញញើត​និង​សម្លេង​កាំភ្លើង​ដែល​បាញ់​គំរាម​មកលើ​ខ្លួន​នោះទេ គឺ​រិត​តែ​ដើរចូល​សំដៅ​រក​សន្តិសុខ​រូបនោះ និង​ដេញ​កាប់ រហូត​សន្តិសុខ​បាញ់​ត្រូវ​ជន​បែក​ថ្នាំ​បណ្តាល​ឲ្យ​ស្លាប់​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×