Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​មាន​គ្នា​៤​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​បណ្តាល​ឲ្យ​ស្ត្រី​ជា​ជនរងគ្រោះ​ដួល​ម៉ូតូ​រងរបួស​ធ្ងន់​

​ភ្នំពេញ​÷​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​មូ​តូ​២​គ្រឿង ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​បណ្តាល​ឲ្យ​ស្ត្រី​ជា​ជនរងគ្រោះ​ដួល​ម៉ូតូ​រងរបួស​ធ្ងន់​ឈាម​ពេញ​ខ្លួន​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​ឲ្យ​មក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែកឯ​ជន​ង្ស័​យ​ទាំង​៤​នាក់​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៩ ខែមេសា ឆ្នាំ​២០២១ ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ស្ត្រី​ជា​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥ ស៊េរី​២០១៩ ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេច​ខ កណ្តាល​1-J 7437 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចេញពីផ្ទះ​គោលបំណង​ទៅធ្វើ​ការ​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​គាត់​បានឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ម៉ាក​បាន​តាម​ពីក្រោយ​រូបគាត់​រួច​ក៏បាន​លូកដៃ​មក​ឆក់យក​កាបូប​តែ​មិនបាន​សម្រេច​ដោយ​កាបូប​របស់គាត់​ចង​ជាប់​នៅ​នឹង​រាន​ម៉ូតូ តែ​ដោយ​រូបគាត់​ទប់​ចង្កូត​ម៉ូតូ​អត់​ជាប់​បណ្តាល​ឲ្យ​ដួល​រងរបួស​ហូរឈាម​ពេញមុខ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​និង​ហៅ​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​ខាងលើ​ដោយ​មិនមាន​សមត្ថកិច្ច​មកដល់​ក៏បាន​បងប្អូន​ប្រជាពលរដ្ឋ​យក​ម៉ូតូ​របស់​ស្ត្រីជន​រងគ្រោះ​រក្សាទុក​ឲ្យ​សមត្ថកិច្ច​សង្កាត់​ទំនប់ទឹក​មក​យកទៅ​រក្សាទុក​រង់ចាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ងាយស្រួល​សមត្ថកិច្ច​តាមរក​មុខសញ្ញា​មក​ចាត់ការ​ទៅតាម​ច្បាប់​៕

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×