ភ្នំពេញ ៖ ចាប់ផ្តើមពីថ្ងៃសុក្រសប្តាហ៍មុនមក សន្ទស្សន៍ ផ.ម.ក. មានការថយចុះបន្តិចបន្តួចជារៀងរាល់ថ្ងៃ។នេះ ជាថ្ងៃទី ៥ ដែលសន្ទស្សន៍ ផ.ម.ក. បានបន្តថយចុះ ហើយមកបិទត្រឹម ៦៤០,០០ ពិន្ទុ ពោលគឺមានការធ្លាក់ចុះ០,០៦% ។
ផ្ទុយមកវិញ ភាគហ៊ុនចំនួនបួន ដែលក្នុងនោះមានកំពង់ផែស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ផេសថិក បានកើនឡើងដល់ថ្លៃ ១៣.១០០៛ ១.៨៩០៛ ១៣.០៤០៛ និង ៣.០៥០៛ រៀងគ្នា ដោយមានចន្លោះកំណើនពី ១០៛ ទៅ ៤០៛។
ស្របពេលជាមួយគ្នានេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនិងហ្ក្រេធ្វីន បានថយចុះ ១២០៛ និង ២០៛ មកត្រឹម ៦.៥០០៛ និង ៤.០៦០៛។ ភាគហ៊ុន ABC បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ២០៤,០៣ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN