Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈប់​បារម្ភ​ទៀត​ទៅ ! អ្នកធ្វើដំណើរ​ឆ្លងកាត់​ក្បាលថ្នល់ ត្រូវបាន​អនុគ្រោះ មិន​អនុវត្ត​បម្រាម​គោចរ​ទេ ព្រោះ​ហេតុផល​មួយ​នេះ​

​ភ្នំពេញ ៖ ការធ្វើដំណើរ​នៅតាម​ច្រក​ស្ពាន​ព្រះមុនីវង្ស​ថ្មី គឺ​ត្រូវបាន​អនុញ្ញាត ដោយ​មិន​អនុវត្ត​បម្រាម​គោចរ​នោះទេ ចាប់ពី​ម៉ោង​៨ យប់ ដល់​ម៉ោង​៥​ភ្លឺ មូលហេតុ​ដោយសារ​មានការ​កកស្ទះ ខណៈ​ស្ពាន​កំពុង​ត្រូវ​ជួសជុល​។​

​លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា ដោយសារតែ​មានការ​កកស្ទះ​ចរាចរណ៍ ព្រោះតែ​ស្ពាន​ព្រះមុនីវង្ស​ចាស់ កំពុង​ត្រូវបាន​ជួសជុល ហេតុនេះ ការធ្វើដំណើរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​ចាក​ចេញពី​កន្លែងធ្វើការ ឬ​ប្រកបមុខរបរ​ផ្សេងៗ​មានការ​យឺតយ៉ាវ​ក្នុង​ចន្លោះ​ម៉ោង​បម្រាម​គោចរ​នេះ គឺ​ត្រូវបាន​អនុគ្រោះ​។​

​លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុងនោះ មាន​ខណ្ឌ​ចំនួន​២​ត្រូវបាន​អនុគ្រោះ គឺ​ខណ្ឌចំការមន និង​ខណ្ឌ​ច្បារអំពៅ ដោយសារតែ​សមត្ថកិច្ច​កំពុង​ជួយ​ធ្វើការ​សម្រួល​ចរាចរណ៍​នៅលើ​ស្ពាន​ព្រះមុនីវង្ស ដែលមាន​ការកកស្ទះ​ខ្លាំង​។​

​ជាក់ស្តែង កាលពី​ព្រលប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ យប់មិញ​នេះ គឺមាន​ការកកស្ទះ​យ៉ាងខ្លាំង​នៅ​ចំណុច​គោលដៅ​ស្ពាន​អាកាស​ក្បាលថ្នល់ ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ និង​ក៏​ដូច​មន្ត្រីរាជការ ម្នាក់ៗ​សុទ្ធតែ​ប្រញាប់ប្រញាល់​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​របស់ខ្លួន ឲ្យ​បាន​មុនពេល​ម៉ោង ៨:០០​នាទី​យប់ ព្រោះ​ខ្លាច​សមត្ថកិច្ច​ចម្រុះ​ដាក់​គោលដៅ​បំរាម​គោចរ ដែល​សាលា​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​អនុវត្ត​ទាំង​១៤​ខណ្ឌ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង​៥​ទៀបភ្លឺ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×