ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ «អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩» នៅមុននេះបន្តិច (ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១) បញ្ជាក់ឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានចូលទៅក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដើម្បីទិញបន្លែ ត្រី សាច់ ដោយបានទៅកាលពីថ្ងៃទី០៣ ខែមេសា កន្លងទៅនេះ។
តាមរយៈសេចក្តីជូនដំណឹងនេះផងដែរ ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលអ្នកលក់ដូរ និងក៏ដូចអ្នកដើរផ្សារ ខាងលើនេះ សូមមេត្តាពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងរក្សាគម្លាត ដើម្បីបង្ការការពារឆ្លងមេរោគកូវីដ១៩។
ម្យ៉ាងវិញទៀត ក៏សូមដាក់ខ្លួនឲ្យដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន ក្នុងរយៈពេល ១៤ ថ្ងៃ តាមវិធានការសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





