Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់អំណោយជូនរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានប្រគល់អំណោយជូនរដ្ឋបាលខណ្ឌ អធិការដ្ឋាននគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ១២រោច ខែចេត្ត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ទីស្តីការក្រសួង ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពី សំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមនាពេលនេះ ដោយក្តីនឹករលឹក និងបានគិតគូរអំពីសុខទុក្ខរបស់បងប្អូននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញផងដែរ ។

ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅមូលដ្ឋាននីមួយៗ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យស្ថាប័នទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត នូវវិធានការសំខាន់ៗដែលក្រសួងសុខាភិបាល និង វិធានការណ៍ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។

អំណោយរួមមានក្នុងថ្ងៃនេះរួមមាន ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបត្ថម្ភថវិកា ២១លានរៀល និងអង្ករ ៣តោន ឯកឧត្តម ឧកញ៉ា ផែរ ហុកឈួន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបត្ថម្ភ ទឹកសុទ្ធ ៦៣០កេស ឯកឧត្តម លីវ សុភ័ក្ត្រា ឧបត្ថម្ភ ឧបករណ៍លាងដៃ និងប្រដាប់វាស់កម្តៅស្វ័យប្រវត្តិ ចំនួន ៥៦គ្រឿង ជែលអាល់កុល ៥៦កេស និង លោក នៅ សារី អគ្គនាយកក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ដែលបានឧបត្ថម្ភម៉ាស់ ១១២កេស ៕រក្សាសិទ្ធិដោយ ៖ CEN

×