Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ ឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តលើកទី៣

ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើតេស្តលើកទី៣ លោក អ៊ុង យ៉ាន អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ បានរកឃើញវិជ្ជមានកូវីដី១៩ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងផែនការ។

លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បញ្ជាក់ថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ មក ក្រសួងបានណែនាំដល់មន្ត្រីទាំងអស់ដែលគ្មានការចាំបាច់ចូលក្រសួង និងអនុញ្ញាតឱ្យធ្វើការតាមOnlineពីផ្ទះ។ ចំពោះរូបគាត់ ប្រហែលជាគាត់បានដឹងខ្លួនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩មក គាត់បានធ្វើចត្តាឡីស័កនៅផ្ទះ និងគាត់បានទៅធ្វើតេស្តចំនួន២ដងរួចមកហើយ គឺអវិជ្ជមានកូវីដ១៩ទាំងពីរដង។ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនមន្ត្រីរាជការនៃក្រសួងផែនការ ដោយអ.គ.វ.ក ១៩ ក្នុងក្របខណ្ឌក្រសួងផែនការ បានបែងចែកការចាក់វ៉ាក់សាំងតាមម៉ោងពេល កំណត់ជូនអង្គភាពទាំងអស់ផ្សេងៗគ្នា ជៀសវាងការប្រជៀតគ្នា ឬប៉ះពាល់គ្នា ចម្លងកូវីដ១៩។ ក្នុងថ្ងៃទី១ នៃយុទ្ធនាការចាក់វ៉ាក់សាំង អគ្គនាយកដ្ឋានផែនការ ត្រូវបានបែងចែកឱ្យចាក់វ៉ាក់សាំងមួយល្ងាចពេញ នៃថ្ងៃទី៦ ខែមេសា នេះតែឯងគ្មាន អង្គភាពណាមួយមកចូលរួមនោះទេ។

ក្នុងថ្ងៃវេននេះ លោក អ៊ុង យ៉ាន បានទំនាក់ទំនងមកអគ្គនាយកដ្ឋានដើម្បីសួរនាំរឿងម៉ោងពេលវេលាណា ដែលត្រូវគាត់ទៅព្រោះវាបានបែងចែកតាមម៉ោងដើម្បីចាក់វ៉ាក់សាំង ប៉ុន្តែឯឧប្រតិភូអគ្គនាយកផែនការ លោកបានជ្រាបថា លោក អ៊ុង យ៉ាន កំពុងជាប់ធ្វើចត្តាឡីស័ក នឹងបានធ្វើតេស្ត២ដងរួចមកហើយទៀត លោកក៏បានបន្តឱ្យលោក អ៊ុង យ៉ាន បន្តធ្វើចត្តាឡីស័កទៀត រង់ចាំលទ្ធផលធ្វើតេស្តលើកទី៣”។

លោកបានបញ្ជាក់ទៀតថា លោក អ៊ុង យ៉ាន ព្យាយាមសុំការអនុញ្ញាតដែរ ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ ដោយក្រសួងលើកលែងឱ្យគ្រប់មន្ត្រីទាំងអស់ ដែលសង្ស័យ ឬពាក់ព័ន្ធនឹងកូវីដ១៩ មិនអនុញ្ញាតឱ្យចូលក្រសួង និងធ្វើតេស្ត ព្រមទាំងអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល។ លុះមកដល់ថ្ងៃនេះ គឺលទ្ធផលការធ្វើតេស្តរបស់គាត់កាលពីម្សិលមិញ មានវិជ្ជមានកូវីដតែម្តង។ ករណីនេះ យើងបានស្រាវជ្រាវ នឹងបញ្ចាក់ថា គាត់បានអវត្តមានថ្ងៃវេនរបស់គាត់ចាក់វ៉ាក់សាំង(ថ្ងៃទី៦ខែមេសា) និងស្រាវជ្រាវបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងអគ្គនាយកដ្ឋានរបស់គាត់ និងមន្ត្រីផ្សេងៗទៀត សុទ្ធតែបញ្ជាក់ថាមិនបានជួបជាមួយគាត់ផ្ទាល់នោះទេ គឺគ្រាន់តែទំនាក់ទំនងតាមទូរស័ព្ទ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×