Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​សម្រេច​បិទ​ខ្ទប់ (Lockdown) តំបន់​មួយចំនួន ខណៈ រកឃើញ​ជាង​៦០០​នាក់​ទៀត​

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះ បានសម្រេច​បិទ​ខ្ទប់​ភូមិសាស្ដ្រ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ នៅ​ខណ្ឌមានជ័យ ដែលជា​តំបន់​កំពុង​ផ្ទុះ​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គិត​ត្រឹម​យប់​នេះ​រកឃើញ​ជាង​៦០០​នាក់​ទៀត​! អាជ្ញាធរ​រាជធានី​សម្រេច​បិទ​ខ្ទប់ (Lockdown) តំបន់​ដូចខាងក្រោម​៖ 1. ខណ្ឌមានជ័យ​៖ បិទ​សង្កាត់​ស្ទឹងមានជ័យ​១ និង​២ ។ 2. ខណ្ឌ​សែន​សុខ​៖ បិទ​ភូមិ​ទ្រុងមាន់ ។ 3. ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ បិទ ០៦ ភូមិ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីសម្រេច ការបិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលជា​តំបន់​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង “​ព្រឹត្តិការណ៍​សហ​គ​បន៍ ២o ។​

​សម្រេច​៖ ត្រូវបាន​បិទ​ខ្ទប់​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលជា​តំបន់​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ សម្រាប់​រយៈពេល ២ (​ពីរ​) សប្ដាហ៍ គិត​ចាប់ពី​វេលា​ម៉ោង​សូន្យ នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ រហូតដល់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ កូ​វី​៥-១៩ នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេ​រ មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។​

​ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញពី ៖ លំនៅឋាន ឬ ទី​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុងករណី​ចាំបាច់ ដូចខាងក្រោម​៖

  • ការធ្វើដំណើរ​ទៅ​បំពេញការងារ ឬ ប្រកបមុខរបរ ឬ អាជីវកម្ម​ក្នុងភូមិ​សាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ដែល​មិនមាន​ការហាមឃាត់ ដោយ​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិតបញ្ជាក់​អំពី​ការងារ មុខរបរ ឬ អាជីវកម្ម​ • ការធ្វើដំណើរ​ទៅកាន់​ទីកន្លែង​លក់​ម្ហូបអាហារ ឬ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់ ចាំបាច់​ប្រចាំថ្ងៃ ដែល​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ ការធ្វើដំណើរ​ក្នុង​គោលបំណង​នេះ​៖ អាចធ្វើ​ឡើង​ដោយ​សមាជិក​យ៉ាងច្រើន ២ (​ពីរ​) នាក់ ក្នុង​មួយ​លំនៅឋាន ឬ ទី​សំណាក់ មិនឱ្យ​លើសពី ២ (​ពីរ ) ដង ក្នុង​មួយ​សប្តាហ៍ និង​នៅក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​

• ការធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព សម្ភព ទីកន្លែង​ព្យាបាល ឬ ឱសថស្ថាន ដោយ​មូលហេតុ​សុខភាព​បន្ទាន់ នៅក្នុង​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​។ ការធ្វើដំណើរ​ដោយ​មូលហេតុ សុខភាព​បន្ទាន់ ចេញ​ក្រៅពី​រង្វង់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​នេះ អាចធ្វើ​ទៅបាន​ដោយមាន ការ​អនុ​ញ្ញូ​ត​ពី​អាជ្ញាធរ​ដែល​ទទួលបន្ទុក​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​

  • ការធ្វើដំណើរ​ដើម្បី​ទៅ​បង្ហាញខ្លួន​ឱ្យ​មន្ត្រី​សុខាភិបាល ធ្វើ​ការយក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ វីដ​-១៩ និង​ដើម្បី​ទ​ទូល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ តាម​កាលកំណត់ និង​នៅក្នុង​រង្វង់ ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​
  • ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក​ក្រុម​គ្រូ​ទេ​ព្យ​ទាំង​ផ្នែក​រដ្ឋ និង​ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញបេសកកម្ម​ជូន​ស្ថាន​ប័ន -​អង្គភាព
  • ការធ្វើដំណើរ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ដែល​បម្រើ​ប្រយោជន៍​សាធារណៈ ឬ គោលបំណង​ចាំបាច់​ផ្សេងទៀត តាម​ការស្នើសុំ ឬ តាម​ការកំណត់​របស់​អាជ្ញាធរ​សាធារណៈ
  • ការធ្វើដំណើរ ដោយ​មូលហេតុ​ចាំបាច់ និង​បន្ទាន់​ផ្សេងៗ​ទៀត ដែលមាន​ការអនុញ្ញាត​ជាមុន​ពី អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​ទទួលបន្ទុក​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​។​

​រាល់​ការលើកលែង​ខាងលើ បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល រួមមាន ការពាក់​ម៉ាស និង​ការ រក្សា​តម្លា​ត​សុវត្ថិភាព ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ និង ការ​វាស់​កម្ដៅ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ

×