Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​អន្តរក្រសួង​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីប្រកាស​អន្តរក្រសួង​រួមគ្នា ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​សេចក្តីប្រកាស​អន្តរក្រសួង​បញ្ជាក់ថា ការពិន័យ​អន្ដរការណ៍​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ជា​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​។​

​ជាងនេះទៅទៀត ចំពោះ​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ត្រូវដាក់​ទណ្ឌកម្ម​ពិន័យ​អន្ដរការណ៍ ជា​ប្រាក់​ពី ១.០០០.០០០ (​មួយ​លាន​) រៀល ទៅ​៥.០០០.០០០ (​ប្រាំ​លាន​)​រៀល ដោយ​មិន​គិតដល់​បទល្មើស​ព្រហ្ម​ទ ណ្ឌ​ដទៃទៀត​។ កម្រិត​ទឹកប្រាក់​សម្រាប់​ការដាក់ទណ្ឌកម្ម​ពិន័យ​អន្ដរការណ៍ ទៅតាម​វិធានការ​រដ្ឋបាល​នីមួយ​ចំពោះ​បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល ត្រូវ​សម្រេច​ដោយ​រដ្ឋបាល​រាជធានី​-​ខេត្ត សាមី​នីមួយ​។​

​លើសពីនេះ​ទៀត ប្រសិនបើ​បុគ្គល​មិន​គោរព​វិធានការ​រដ្ឋបាល មិនបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ក្នុង​រយៈពេល​៣០ (​សាមសិប​)​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ទទួលបាន​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​នោះ បុគ្គលិក​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលមាន​នីតិ​សប្ប​ទា​ជា​នគរបាល​យុត្តិធម៌ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាជម្រះក្តី​ដែលមាន​សមត្ថ​កិច្ចចាត់កា​រ​តាម​នីតិវិធី​ជា​ធរមាន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×