Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សារ​ពិសេស​ផ្សាយ​ផ្ទាល់​ផ្ញើជូន​ជនរួមជាតិ នៅ​ព្រឹក​នេះ

​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នឹង​ថ្លែង​សារ​ពិសេស​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា នៅវេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។

​គិត​ត្រឹម​យប់​ថ្ងៃទី​៩​ខែមេសា​នេះ​រកឃើញ 631 នាក់​ទៀត អាជ្ញាធរ​រាជធានី​សម្រេច​បិទ​ខ្ទប់ (Lockdown) តំបន់​ដូចខាងក្រោម​៖ 1. ខណ្ឌមានជ័យ​៖ បិទ​សង្កាត់​ស្ទឹងមានជ័យ​១ និង​២ , 2. ខណ្ឌ​សែន​សុខ​៖ បិទ​ភូមិ​ទ្រុងមាន់ ,3. ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ បិទ ០៦ ភូមិ​។​

​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រយៈពេល​ពីរ​ថ្ងៃ គឺ 576 + 631 = 1207 នាក់​វិជ្ជមាន ឥឡូវ​បិទ​ហាម​ចេញចូល ៣​ខណ្ឌ​ទាំងយប់ តែមាន​ករណី​លើក​លេង​ខ្លះ 1- ខណ្ឌមានជ័យ ( បិទ​សង្កាត់​ស្ទឹងមានជ័យ​1 និង សង្កាត់​ស្ទឹងមានជ័យ​2 ) 2- ខណ្ឌ​សែន​សុខ ( បិទ​ភូមិ​ទ្រង់មាន់ នៃ​សង្កាត់​អូរ​បែកក្អម ) 3- ខណ្ឌ​ពោធិ​សែន​ជ័យ ( បិទ​ភូមិ​ត្រពាំង​ថ្លឹង​2 , ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោមចៅ​ទី​1 ) ( បិទ​ភូមិ​ចំការឪឡឹក​1 , ភូមិ​ប៉ប្រក​ខាងត្បូង , ភូមិ​ប៉ប្រក​ខាងជើង និង ភូមិ​ត្រពាំង​ល្វា​1 នៃ​សង្កាត់​កា​កាប​ទី​1 , បិទ​ភូមិ​ចំការឪឡឹក​ទី​1 នៃ​សង្កាត់​កា​កាប​ទី​2 )​។​

​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ថា ការបិទ​ខ្ទប់​ភូមិដ្ឋាន​ខាងលើនេះ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ និង​បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ត្រូវបាន​អាជ្ញាធរ​បិទ​តំបន់​របស់ខ្លួន ដែល​ពិតជា​បានធ្វើឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​បងប្អូន​ជាក់​ជាមិនខាន​។ ប៉ុន្តែ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×