ភ្នំពេញ ៖ និយាយពីឈ្មោះ Rose នោះមហាជនសូម្បីតែកូនក្មេងៗក៏ស្គាល់ដែរ ព្រោះតែតារាស្រីមានឥរិយាបទខុសគ្នារូបនេះ តែងធ្វើអ្វីៗចេញមកប្លែកៗគួរឲ្យអស់សំណើច ពោលគឺក្រោយល្បីរឿងក្រដាស ១០ ក្រដាស ២០ ឬ អ្នកណាមិនស្គាល់ខ្លួន គឺប្រៀបដូចមិនស្គាល់វិមានឯករាជ្យអ៊ីចឹង។
បើទោះជា Rose តែងធ្វើឲ្យគ្រប់គ្នាទើសយ៉ាងណា ប៉ុន្តែ បើនិយាយពីទឹកចិត្តសប្បុរសធម៌ នៃការធ្វើបុណ្យដាក់ទានវិញ គឺអាចនិយាយបានថា តារាដទៃមួយចំនួនពុំទាន់ធ្វើបានដូចជារូបនាងនោះទេ។ ជាក់ស្តែង កន្លងៗមកនេះ គេតែងឃើញនាងបាននាំយកម្ហូបអាហារ និងលុយកាក់បន្តិចបន្តួច ទៅចែកដល់ជនទីទាល់ក្រក្មេងចាស់នៅមុខព្រះបរមរាជវាំង និងក៏ព្រមទាំងតាតាធាក់ស៊ីក្លូផងដែរ។
ដោយឡែក ថ្មីៗនេះ Rose បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងក៏ដូចមានការព្រួយបារម្ភជំនួសជាខ្លាំង ក្រោយពីបានឃើញរូបភាពជាច្រើនសន្លឹក Rose យកបាយម្ហូបទៅចែកជូនដល់អ្នកក្រីក្រនៅតាមមាត់ទន្លេ ដោយពុំមានពាក់ម៉ាស់ការពារសោះឡើយ។
តែយ៉ាងណា ក្រោយឃើញម្នាក់ៗនាំគ្នាសួរនាំហេតុអ្វីមិនពាក់ម៉ាស់ ស្រាប់តែ Rose ចេញមកបញ្ជាក់ច្បាស់ៗយ៉ាងខ្លី លឺហើយស្ទើរដាច់ផ្ងារថា៖ «រូបយូរហើយ»។ រីឯអ្នកខ្លះទៀត ដែលបានដឹងច្បាស់ដោយចំអកឲ្យថា «រូបភាពយូរហើយខំផុសអួតគេហ្មេស» ស្រាប់តែ Rose បកទៅវិញឡើងកប់ថា «ហើយម៉េចផុសអត់បានមែន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














