នាយកដ្ឋានទូរគមនាគមន៍វៀតណាមបាននិយាយថា ក្រុមហ៊ុនអវកាសអាមេរិក SpaceX អាចបើកដំណើរការក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេតតាមផ្កាយរណបរបស់ខ្លួនឈ្មោះ Starlink នៅក្នុងប្រទេស
វៀតណាមបាន ប្រសិនបើក្រុមហ៊ុនសហការជាមួយដៃគូក្នុងស្រុក។
ក្រុមហ៊ុន SpaceX ដែលកាន់កាប់ដោយមហាសេដ្ឋីអាមេរិកខាងត្បូង កាត់សហរដ្ឋអាមេរិក លោកElon Musk បានប្រកាសកាលពីពេលថ្មីៗនេះថាក្រុមហ៊ុនផ្កាយរណបឈ្មោះ Starlink ឥឡូវស្ថិតក្នុងដំណាក់កាលសាកល្បងបែតារបស់ខ្លួនដែលអាចនឹងត្រូវដាក់លក់នៅប្រទេសវៀតណាមនៅឆ្នាំក្រោយ ហើយអតិថិជនអាចបញ្ជាទិញវាបានក្នុងតម្លៃ ៩៩ ដុល្លារ។
ទោះយ៉ាងណាក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនអ៊ិនធឺណិតវៀតណាម គឺស្ថិតនៅក្នុងបញ្ជីអាជីវកម្មដែលមានលក្ខខណ្ឌតម្រូវឱ្យសហគ្រាសបរទេសធ្វើការជាដៃគូជាមួយសហគ្រាសក្នុងស្រុកវៀតណាម ជាមួយការចាប់ដៃគូនេះគឺដើម្បីទទួលបានសិទ្ធិផ្តល់សេវាកម្មទូរគមនាគមន៍ ឬបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។
យោងតាមនាយកដ្ឋានទូរគមនាគមន៍វៀតណាម ចំពោះសហគ្រាសបរទេសមិនត្រូវបានអនុញ្ញាតឱ្យផ្តល់សេវាកម្មអ៊ីនធឺណេតនិងទូរគមនាគមន៍នៅប្រទេសខ្លួនបានដោយឯករាជ្យនោះឡើយ។ នាយកដ្ឋានខាងលើនេះបានបញ្ជាក់បែបនេះថា អតិថិជននៅពេលអនាគតគួរតែពិចារណាឱ្យបានប្រុងប្រយ័ត្នខ្ពស់មុនពេលធ្វើការបញ្ជាទិញសេវាអ៊ិនធឺណេតជាមុន ដោយមិនប្រាកដថាតើ Starlink អាចផ្តល់សេវាកម្មអ៊ីនធឺណេតតាមផ្កាយរណបនៅក្នុងប្រទេសវៀតណាមបានទេ” ។ យោងតាមគេហទំព័ររបស់ SpaceX បានឲ្យដឹងថា ការបញ្ជាទិញជាមុនបច្ចុប្បន្នដំណើរការនៅលើប្រទេសចំនួន១៥ហើយ៕
ប្រភព៖ VN Express News
រក្សាសិទ្ធិដោយ៖CEN


