Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញរបស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន បានកើនឡើងខ្ពស់នៅក្នុងខែមីនានេះ

ការនាំចេញរបស់កោះតៃវ៉ាន់ទៅកាន់ចិនដីគោក និងហុងកុងមានចំនួន១៥. ៩១ពាន់លានដុល្លារ ក្នុងកំឡុងខែមីនាកន្លងទៅពោលគឺកើនឡើងក្នុងអត្រា៣៥.៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងទៅតាមនាយកដ្ឋានកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ កាលពីសុក្រនេះ។

នាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេល១ត្រីមាសដើមឆ្នាំ២០២១នេះ ការនាំចេញរបស់តៃវ៉ាន់ទៅកាន់ប្រទេសចិន និងហុងកុងមានចំនួន៤២. ០១ពាន់លានដុល្លារដែលនេះជាចំនួនខ្ពស់បំផុត។

ដោយឡែកការនាំចូលពីចិនដីគោក និងហុងកុងមានការកើនឡើងក្នុងរង្វង់ ២៣. ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានទឹកប្រាក់ចំនួន៦. ៨៩ពាន់លានដុល្លារកាលពីខែមុន។

កាលពីខែមីនាកន្លងទៅ ការនាំចេញរបស់កោះតៃវ៉ាន់មានចំនួនសរុបកើនឡើង២៧. ១ភាគរយដែលមានទឹកប្រាក់ចំនួន៣៥. ៨៩ពាន់លានដុល្លារ ខណៈការនាំចូលរបស់កោះមួយនេះកើនឡើងចំនួន២៧ភាគរយកាលពីឆ្នាំមុនចំនួន ៣២. ២៣ ពាន់លានដុល្លារ។

បើយោងទៅតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានខាងលើ ទំនិញអេឡិចត្រូនិច ផលិតផលព័ត៌មានវិទ្យា និងលោហៈធាតុគឺជាទំនិញនាំចេញមួយប្រភេទដែលត្រូវបានគេបញ្ជាទិញច្រើនជាងគេបំផុតទាក់ទងនឹងតម្លៃរបស់ពួកវា។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា ការនាំចេញរបស់តៃវ៉ាន់ទំនងជាបន្តពង្រីកការនាំចេញរបស់ខ្លួនក្នុងអត្រាពីរខ្ទង់នៅត្រីមាសទី ២ ដោយសារមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើងវិញ ហើយតម្រូវការសម្រាប់បន្ទះឈីប និងផលិតផលអេឡិចត្រូនិចនៅតែខ្ពស់ដដែល៕
ប្រភព៖ Xinhua News
រក្សាសិទ្ធិដោយ៖CEN

×