ភ្នំពេញៈ មនុស្សចំនួន ៤៦០នាក់បានស្លាប់បាត់បង់ជីវិត និងរបួសចំនួន ១១៧៤នាក់ ក្នុងនោះធ្ងន់ចំនួន ៦៩៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល ៩៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៍មាន CEN ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
របាយការណ៍បានបន្តថាសម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៧លើក ស្លាប់ ៤នាក់ និងរបួស ៨នាក់ ក្នុងនោះរបួសធ្ងន់ ៤នាក់ និងរបួសស្រាល ៤នាក់។
ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៩៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧២២៧៥គ្រឿង ក្នុងនោះម៉ូតូចំនួន ៥២៨៧៦គ្រឿង និងរថយន្តចំនួន ១៩៣៩៩គ្រឿង ក្នុងនោះរថយន្តតូច ១៥២១៦គ្រឿង និងធំ ៤១៨៣គ្រឿង៕
រក្សាសិទ្ធិដោយៈ ចេស្តារ



