Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការរង​នគរបាល​ខេត្តតាកែវ ជំរុញ​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​មេឃុំ​និង​មេភូមិ​បង្កើន​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ជម្ងឺ​កូ​វីដ​១៩​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​

​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០២១​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆឹង រតនៈ ស្នងការរង​នគរបាល​ខេត្តតាកែវ រួមជាមួយ​បងប្អូន​អាជីវករ​ដែលជា​ម្ចាស់ជំនួយ បាន​នាំយក​សម្ភារៈប្រើប្រាស់​រួមមាន​ទឹក​អាល់កុល​លាងដៃ ម៉ាស់​ពាក់​ការពារ ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន ចែកជូន​ដល់ សាលាឃុំ នគរបាល​ប៉ុស្តិ​រដ្ឋបាល ប្រជា​ការពារ មណ្ឌល​សុខភាព និង​ក្រុមយុវជន​កីឡា នៅ​ឃុំ​ភ្នំ​ដិ​ន ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ កូ​វីដ​១៩ ។​

​មានប្រសាសន៍​ណែនាំ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆឹង រតនៈ បានធ្វើ​ការណែនាំ​ទៅកាន់​លោក​ឃុំ និង​លោក​មេភូមិ​ទាំង​៩ ត្រូវ​បង្កើន​ចលនា​ផ្សព្វផ្សាយ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន អំពី​គោលការណ៍​នៃ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានដាក់​ចេញ ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ បាន​នូវ​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ។ ហើយ​ក្នុងពេល​បច្ចុប្បន្ននេះ​យើង​ឃើញ​ហើយ​ថា ជម្ងឺ​កូ​វីដ​១៩​នេះ កំពុង​រីក​រាលដាល​យ៉ាងខ្លាំង ដូច្នេះ​លោក​មេភូមិ លោក​មេឃុំ រួម​ជាមួយនិង​មន្ត្រី​ពាក់ព័ន្ធ កងកម្លាំង​សមត្ថកិច្ច ត្រូវតែ​សហការ​ណ៍​គ្នា ចូលរួម​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ឲ​ពួកគាត់​ទាំងអស់គ្នា រក្សា​គម្លាត កាត់បន្ថយ​ការជួបជុំ និង​មួយវិញទៀត បើ​មិនមាន​ការងារ​អ្វី​ចាំបាច់​ទេ សូមកុំ​ចេញ​ក្រៅ និង​ចរាចរណ៍​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ព្រោះ​វា​អាចជា​ហានិភ័យ​ខ្ពស់​ក្នុង​ការនាំ​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​មក​ចូលក្នុង​គ្រួសារ ឬ​ភូមិ​ឃុំ​របស់ខ្លួន ។​

​សូមបញ្ជាក់​ផងដែរ​ថា អំណោយ​ដែល​បាន​យកមក​ចែកជូន​ដល់​សាលាឃុំ​ភ្នំ​ដិ​ន មន្ត្រីនគរបាល​ប៉ុស្តិ៍ កម្លាំង​ប្រជា​ការពារ ក្រុមយុវជន​កីឡា និង​មណ្ឌល​សុខភាព​ឃុំ​ដិ​ន​នេះ គឺ​បានមកពី​បណ្តា​សប្បុរសជន​ដែលជា​អាជីវករ​នៅក្នុង​ខេត្តតាកែវ និង​ថវិកា​ឧបត្ថម្ភ​បន្ថែម​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​៕

​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×