មិនជាយូរប៉ុន្មានមុននេះ កសិករ២នាក់ប្តីប្រពន្ធ បាននាំគ្នាដើររើសអុស។ ចៃដន្យពួកគេប្រទះឃើញរបស់មួយស្រដៀងនឹងស្បៃក្តោប តែចម្លែកត្រង់ថា សំបកខាងក្រៅរបស់វាឡើងនឹងតែសាច់ខាងក្នុងបែរជាទន់ៗ
ឃើញចម្លែកៗបែបនេះ គាត់នឹងភរិយាបាននាំគ្នាយកវាមកផ្ទះ។
គាត់នឹកភ្នកថា វាអាចជាអម្បូរផ្សិតពិសេសអ្វីមួយ ក៏ពឹងពាក់កូនស្រីថតរូបភាពនេះ បង្ហោះឡើងបណ្តាញសង្គម សង្ឃឹមថា មានអ្នកជំនាញការស្គាល់វាច្បាស់លាស់។ ចុងក្រោយវាពិតជាត្រូវបានគេបញ្ជាក់ថា នោះគឺជាផ្សិតលីញជឺ Taiguo Xuing qi yi (ឬលីញជឺសាច់)។
ក្រោយពីអ្នកជំនាញការខាងផ្សិត អះអាង ព័ត៌មាននេះ បានរីកសាយ ហើយចាប់ផ្តើមមានអ្នកសុំទិញក្នុងតម្លៃខ្ពស់ ក្នុងនោះខ្ពស់បំផុតគឺ ៣លានហាន់ (ប្រមាណជិត ៦០.០០០ដុល្លារ) ប៉ុន្តែលោកបានបដិសេធ។ លោកថា ផ្សងតាមវាសនា ក្រែងណាបានថ្លៃជាងនេះ!៕ លីសា