Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ៖ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន ៥​សែន​ដូ​សនឹង​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា​

​ភ្នំពេញៈ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ប្រាប់​សារ​ព័​ត៍​មាន CEN នៅមុននេះ​បន្តិច​ថា បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន ៥​សែន​ដូ​ស​បន្ថែមទៀត​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ខាងមុខនេះ​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ​ថា បច្ចុប្បន្ន​វ៉ាក់សាំង​ដែល​បាន​មកដល់​កម្ពុ​ជាមាន​ចំនួន​ជាង ២​លាន​ដូ​ស (​ស៊ី​ណូ​ហ្វា​ម ១.៣​លាន , ស៊ី​ណូ​វ៉ា​ក់ ១.៥​លាន និង អា​ស្ត្រា​សេ​នេ​កា ជាង​៣០​ម៉ឺន​ដូ​ស​)​។ ដោយ​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា វ៉ាក់សាំង​នឹងត្រូវ​បញ្ជូន​មកដល់​ជា​បន្តបន្ទាប់ គឺ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ចំនួន ៥​សែន​ដូ​ស , នៅ​ខែឧសភា ឆ្នាំ​២០២១ ចំនួន​១​លាន ៥​សែន​ដូ​ស , ខែមិថុនា ឆ្នាំ​២០២១ ចំនួន​៣​លាន​ដូ​ស , ខែកក្កដា ឆ្នាំ​២០២១ ចំនួន​២​លាន​ដូ​ស​និង ខែសីហា ឆ្នាំ​២០២១ ចំនួន​១​លាន​ដូ​ស ។​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ទៀតថា មកដល់​ថ្ងៃនេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​បាន​ជិត​១​លាន​នាក់​រួចទៅហើយ ដោយ​ក្នុងនោះ ចាក់​វ៉ាក់សាំង​ជូន​កងទ័ព​បាន​ចំនួន ២១៩.៨០៣​នាក់ និង ផ្នែក​ស៊ីវិល​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ប្រមាណ ៦៧៨.០០០​នាក់​។​

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ប្រទេស​ចិន​បានផ្តល់​វ៉ាក់សាំង​ចំនួន ២.៨០០.០០០ (​ពីរលាន​ប្រាំបី​សែន​) ដូ​ស​ដល់​កម្ពុជា​ក្នុងនោះ​រួមមាន ១.៣០០.០០០​ដូ​ស​ជា​អំណោយ និង ១.៥០០.០០០​ដូ​ស ជាការ​លក់​មកឱ្យ​កម្ពុជា​ក្នុងតម្លៃ​ពិសេស​៕

រក្សា​សិទ្ធិ​ដោយ ៖ ចេស្តារ​

×