Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​នៅ​ពន្ធនាគារ យុវជន​ម្នាក់​ជា​ម្ចាស់​គណនី tik tok ដែល​បាន​ធ្វេី​ការ​ញុះញង់​អំពី​ការចាក់​វ៉ាក់សាំង​គ្មាន​គុណភាព​នៅ​កម្ពុជា​

​កំពង់ស្ពឺ ៖ យុវជន​ម្នាក់​ជា​ម្ចាស់​គណនី tik tok ដែល​បាន​ធ្វេី​ការ​ញុះញង់​អំពី​ការចាក់​វ៉ាក់សាំង​គ្មាន​គុណភាព​នៅ​កម្ពុជា ហាមឃាត់​មិនអោយ​ពលរដ្ឋ មន្ត្រីរាជការ ទៅ​ទទួល​ចាក់​វ៉ាក់សាំង ត្រូវបាន​តុលាការ​ចំណាត់ការ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ដ​កំពង់ស្ពឺ នា​ព្រឹក​ថៃ្ង​សៅរ៍ នេះ ។​

​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ បាន​បញ្ជាក់ថា បុគ្គល​ម្នាក់​ឈ្មោះ ប៉ាន់ សុ​ភី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ឃុំ ពោធិ៍​ចំ​រេី​ន ស្រុក បសេដ្ឋ ខេត្ដ កំពង់ស្ពឺ មុខរបរ អ្នក​ចិញ្ចឹម​ជ្រូក ដែលជា​ម្ចាស់ គណនី tik tok @User 4071311708297 និង​ជា​ម្ចាស់ គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Loc Le ដែល​បាន​បង្ហោះ​ព័ត៌មាន ញុះញង់​ឱ្យមាន​ការ​ជ្រួស​ច្របល់ ពិសេស​រារាំង​ដល់​ការ​អនុវត្ដ​វិធានការ ការពារ​សុខ​មា​ភាព​ពលរដ្ឋ​ក្នុងសង្គម ត្រូវបាន​កំលាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​សាកសួរ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​នីតិវិធី​បន្ដ ។

​ជាក់ស្ដែង​បុគ្គល​ដែល​បាន​ប្រេី​ប្រាស់​បណ្ដាញ​សង្គម ដេី​ម្បី​ធ្វើ​សកម្មភាព​បង្ហោះ​ព័ត៌មាន ចោទប្រកាន់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ផ្ទុយ​ពី​ការពិត បាន​សារភាព​ទទួលស្គាល់ថា​ខ្លួន​ពិតជា​បាន​ធ្វេី​សកម្មភាព​ដូច​អ្វីដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម tik tok និង​ប្រព័ន្ធ​បណ្តាញ​សង្គម facebook ពិតប្រាកដ​មែន​។​

​ដោយមាន​សំណូមពរ​ដ៏​ទទូច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តេ​ជោ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស តែ​បែរ​ជាមាន​ជន​ទុច្ចរិត​មួយក្រុម​តូច​បែរជាយក​ការទទួលខុសត្រូវ​រប​ស់​ថ្នាក់ដឹកនាំ អាយុជីវិត​មនុស្ស​រាប់​លាន​នាក់ បញ្ហា​សុខ​មា​ភាព​សង្គម មកលេង​សេី​ច​និង​ធ្វេី​ការ​ញុះញង់​ក្រោមរូបភាព ឧបាយកល​ផ្សេង​ទៅវិញ ។

​ជា​ចុងក្រោយ​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំងប្រទេស សូម​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល និង​វិធានការ​បន្ទាន់ សម្ដេច​តេ​ជោ ហ៊ុន សែន ៣ ការពារ ៣ កុំ ដេី​ម្បី​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក គ្មាន​ជំងឺ​កូ​វីដ​.១៩ ,,,”៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×