Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ័យ​លោះ​ព្រលឹង​គ្រប់គ្នា ព្រោះ​ម្នាក់ៗ​គិតថា​ក្រពើ តែ​ពេល​ក្រុម​សង្គ្រោះ​មក​អន្តរាគមន៍ ទើប​ដឹងថា​ជា​….

សត្វ​បង្គួ​យ​១​ក្បាល ដែលមាន​ទំហំ​ប៉ុន​ក្រពើ បាន​បង្ក​ឲ្យ​មនុស្សម្នា​មានការ​ភ័យខ្លាច និង​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​ប្រទះឃើញ​វា​បាន​បង្ហាញខ្លួន​នៅក្នុង​ហាង​លក់​គ្រឿងទេស 7-Eleven មួយកន្លែង​នៅក្នុង​ប្រទេស​ថៃ ដែល​គេ​ជឿថា វា​ចេញ​មកពី​ក្នុង​ប្រឡាយ​មួយ នៃ​ទីក្រុង Nakhon Pathom​។​

​ពិតណាស់ សត្វ​នេះ​ពុំ​ត្រឹមតែ​បានធ្វើ​ឲ្យ​អតិថិជន​ដែល​មក​ទិញ​ទំនិញ នាំគ្នា​ភ្ញាក់​ភ័យ​ស្លន់ស្លោ តាមរយៈ​ការ​លួច​ចោល​ក្នុង​ហាង​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ឡើងលើ​ធ្នើ និង​ទាញ​ទម្លាក់​ប្រអប់​ទឹកដោះគោ ធ្លាក់​ដី​ឡើង​ខ្ទេចខ្ទីរ​ទៀតផង​។​

​ម្នាក់​ក្នុងចំណោម​អតិថិជន​ម្នាក់ ដែលមាន​វត្ត​មាននៅ​ទីនោះ មានឈ្មោះ Narimpa Tangsin បាន​និយាយថា នាង​បាន​ឈប់​ចូល​ទិញ​អាហារ​មួយចំនួន ប៉ុន្តែ បន្ទាប់មក ស្រាប់តែ​បានឃើញ​សត្វ​ដ៏​ធំ​បំផុត​នេះ ដែល​រូបនាង​គិត​ដំបូង​ស្មានថា​ជា​ក្រពើ​តែម្តង​។​

​នាង​និយាយថា​៖ «​ចង់​ខ្ញុំ​ទិញ​ភេសជ្ជៈ ប៉ុន្តែ ពេល​ដើរចូល ក៏​ស្រាប់តែ​ប្រទះឃើញ​សត្វ​នេះ​នៅ​ជិត​ច្រក​ផ្លូវ​។ ដោយ​ដឹងថា​វា​ជាស​ត្វ​គួរ​ឲ្យ​គ្រោះថ្នាក់ ជាពិសេស​នៅពេល​វា​ខឹង ហេតុដូច្នេះ ខ្ញុំ​ក៏​ដើរ​ថយក្រោយ និង​យក​ទូរស័ព្ទ​ថត​វា​»​។​

Narimpa ក៏បាន​និយាយ​ទាំងអស់​សំណើច​ថា​៖ «​ខ្ញុំ​គិតថា ហាង​លក់​គ្រឿងទេស​នេះ មាន​អ្វីៗ​គ្រប់បែបយ៉ាង ដែល​លោកអ្នក​ត្រូវការ ព្រោះថា សូម្បី​មាន​សម្រាប់ Lizard »​។​

​តែ​ទោះយ៉ាងណា បន្ទាប់មក ក្រុម​សង្គ្រោះ​ក្នុង​តំបន់​ក៏បាន​មកកាន់​ហាង 7-Eleven ដែលមាន​ទីតាំងនៅ​ជាយ​នៃ​ទីក្រុង​បាងកក ដើម្បី​ចាប់​សត្វ​បង្គួ​យ​ដ៏​ធំ​នេះ​ចេញ មុនពេល​នាំយក​ឲ្យ​វា​ចូលក្នុង​ព្រៃ​មួយ​ក្បែរ​នោះ។​

​ករណីនេះ​ផងដែរ ត្រូវបាន​គេ​ជឿថា សត្វ​ល្មូ​ន​ដែលមាន​ទំហំ​ធំ​ខុសពី​ធម្មតា​នេះ អាច​កំពុង​ព្យាយាម​ចេញ មក​ខាងក្រៅ ដើម្បី​ស្វែងរក​ចំណី បន្ទាប់ពី​អាកាសធាតុ​ហួតហែង​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×