Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យគោលដៅឈរជើង របស់សមត្ថកិច្ច នៅភូមិសាស្ត្រស្រុកទ្រាំង និងស្រុកគិរីវង់ ជាប់ព្រំប្រទល់ជាមួយស្រុកអង្គរជ័យ ខេត្តកំពត

តាកែវ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន អញ្ជើញចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់សមត្ថកិច្ច នៅភូមិសាស្ត្រស្រុកទ្រាំង និងស្រុកគិរីវង់ ជាប់ព្រំប្រទល់ ជាមួយស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយ អនុវត្តតាមសេចក្ដីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋា ភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍នៅ ទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ថា ការរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ខេត្ត ឬចូលមកខេត្ត នានា ទូទាំងប្រទេស តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងទប់ ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩នេះ ចូលសហគមន៍យើងកាន់តែធ្ងន់ធ្ងរជាតិនេះ ទៅទៀត ណាមួយស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពូជាមិនទាន់ថមថយនៅឡើយ ដែលតម្រូវអោយយើងទាំងអស់គ្នារួមការពារទប់ស្កាត់ជំងឺឆ្លងនេះ ជាមួយនឹងការអនុវត្តតាម ការណែនាំក្រសួងសុខាភិបាល ពិសេសវិធានការណ៍៣កុំ និង៣ការពារអោយបានត្រឹមត្រូវ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ចំពោះគោលដៅដែលកំពុងតែដាក់នៅតាមចំណុច សូមកងកម្លាំងសមត្ថកិច្ច ដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំផ្ទាល់ ត្រូវតែអនុវត្តសេចក្តីសេចក្តីសម្រេច ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ១៩នេះ អោយមានប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ ពោល គឺមិនត្រូវមានភាពយោគយល់ ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ បើគាត់មកពីកន្លែងណា តម្រូវឱ្យគាត់ទៅកន្លែងនោះវិញ ពោលគឺហាមដាច់ខាតការឆ្លងចូលខេត្ត ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ខែមេសា។

បើតាមឯកឧត្តម អ៊ូច ភា ការចេញចូល ឬធ្វើដំណើរឆ្លងកាត់មកខេត្ត ឬចូលមកខេត្តបាន ចំពោះតែប្រភេទរថយន្តដឹកទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្រ្តីរាជការសាធារណៈ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញឯកសារ ឬលិខិតបេសកកម្មច្បាស់លាស់ រថយន្តសង្រ្គាះបន្ទាន់ រថយន្តពន្លតអគ្គីភ័យ រថយន្តដឹក សំរាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅទីកន្លែងនៅតាមរោងចក្រ សហគ្រាស ដែលមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ។ល។

ព្រមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវ នឹងសុំយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ សូមកុំទាន់ធ្វើដំណើរ មកលេងស្រុកកំណើត នៅក្នុងរយៈពេលនៃការបិទការធ្វើដំណើរនេះ សូមបន្តស្នាក់នៅ ដដែល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងមិនមែនជាភ្នាក់ងារចម្លងកូវីដ១៩ ដល់បងប្អូន សាច់ញាតិនៅស្រុកកំណើតរបស់យើងឡើយ ៕ រក្សាសិទ្ធិដោយ៖សារឿន

×