គ្មានអីជាងមនុស្សទេ ការធ្វើទារុណសត្វរបៀបម៉េចក៏នឹកឃើញដែរ។ កូនមាន់ចម្រុះពណ៌មើលទៅគួរឲ្យស្រឡាញ់ តែបើដឹងពីដំណើរដើមទងវិញ ខ្លោចចិត្ត!
នៅឯប្រទេសឥណ្ឌា ប្រទេសប៉ាគីស្ថាន ប្រទេសចិន ប្រទេសហ្វីលីពីន និងប្រទេសថៃ គេឃើញមានដាក់លក់ នៅតាមទីប្រជុំជន ឬនៅតាមកន្លែងកម្សាន្តនានា ដែលមានក្មេងច្រើន ព្រោះការដាក់ពណ៌ទៅលើសត្វវាមានការទាក់ទាញខ្ពស់ ប៉ុន្តែទាំងអ្នកលក់ ទាំងអ្នកទិញគឺមិនបានគិតដល់ផលប៉ះពាល់ទៅលើកូនមាន់ទាំងនោះទេ ព្រោះការយកសត្វមកជ្រលក់ល័ក្ខរបៀបនេះ វាជាការធ្វើទារុណកម្ម ដូច្នេះទង្វើអាត្មានិយមរបៀបនេះសូមកុំឲ្យមាននៅសង្គមខ្មែរយើង តែបើបងប្អូនណាឃើញមានលក់ក្នុងស្រុកយើង សូមម្នាក់១ដៃ ១ជើងមក៕ ក្ខិណី