Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ ចូល​ប្លន់​ដល់​ក្នុងផ្ទះ​អ្នកក្រ យកលុយ​អស់​១.២០០​ដុល្លារ

spot_img

​ភ្នំពេញ ៖ ក្រុមចោរ​ចូលដល់​ក្នុងផ្ទះ​ស្ត្រី​ចំណាស់​ម្នាក់ យក​កាំបិត​គំរាម ប្លន់​យកលុយ​អស់ ១២០០​ដុល្លារ រួច​គេចខ្លួនបាត់ កាលពី​វេលា ម៉ោង​៩​យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្ទះ​លេខ​៦៨ ភូមិ​៣ ក្រុម​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។​

​ស្ត្រី​រងគ្រោះ មានឈ្មោះ ស៊ុន ថា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ និង​ប្តី​មានឈ្មោះ ង៉ែត ញ៉រ អាយុ​៦០​ឆ្នាំ មុខរបរ ធ្វើ​សន្តិសុខ នៅ​ផ្សា​រអា​រ៉ូ​ណា ។​

​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ថា មុនពេល​កើតហេតុ គាត់​កំពុងតែ​អង្គុយ មើល​ទូរទស្សន៍ នៅក្នុង​ផ្ទះ​ស្រាប់​តែមាន​ជនសង្ស័យ​ពីរ​នាក់ ចូលមក​ដល់​ជួប​គាត់​ដោយ​កាន់ រូបថត​កូន​គាត់ (​កំពុង​ជាប់គុក​ពីបទ​លួច​ម៉ូតូ​) សួរថា យាយ មាន​ស្គាល់​ម្នាក់នេះ​ឬ​អត់ ? គាត់​ថា ស្គាល់ តើ​ក្មួយ​មានការ​អី ? ពេលនោះ​ជនសង្ស័យ​ម្នាក់ បាន​ដក​កាំបិត​ភ្ជង់​សួររក​ទ្រព្យសម្បត្តិ និង​ម្នាក់ទៀត ដើរ​រើកកាយ​សម្ភារៈ​តុទូ ។ ក្រុមចោរ​បាន​យកលុយ​អស់ ១.០០០​ដុល្លារ​និង​លុយ​ខ្មែរ​អស់ ៨០០.០០០​រៀល រួច​ចេញទៅ​បាត់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×