រដ្ឋមន្ត្រី ក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin កាលពីថ្ងៃ១០ មេសា បានពិភាក្សាជាមួយសមភាគីហ្វីលីពីនស្តីពីជំហររបស់ចិនជុំវិញកងទ័ពជើងទឹករបស់ប្រទេសចិននៅក្បែរប្រទេសហ្វីលីពីចំតំបន់សមុទ្រចិនខាងត្បូង។
លោក Austin បានជជែកតាមទូរសព្ទជាមួយរដ្ឋលេខាធិការនៃក្រសួងការពារជាតិហ្វីលីពីនលោក ខណៈលោក បានហោះហើរពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់។
លេខាធិការផ្នែកព័ត៌មាននៃមន្ទីរបញ្ជកោណ លោក John Kirby បាននិយាយថា លោក Austin និងលោក Lorenzana បានពិភាក្សាពីស្ថានភាពក្នុងសមុទ្រចិនខាងត្បូង និងចំនួននាវាចិនខាងច្រើនសន្ធឹកសន្ធាប់ក្នុងតំបន់ថ្មប្រ៉បះទឹកទទួលការរិៈគន់ពីទីក្រុងម៉ានីល។ ប្រទេសចិនបាននិយាយថា នាវារបស់ខ្លួនដែលនៅទីនោះគឺសម្រាប់នេសាទត្រីតែប៉ុណ្ណោះ។
ក្នុងកិច្ចសន្ទនាតាមរយៈទូរសព្ទរបស់ លោក Austin បានស្នើលោក Lorenzana នូវវិធានការណ៍មួយចំនួនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការពារជាតិកាន់តែស៊ីជម្រៅ រួមជាមួយការលើកកម្ពស់ស្ថានភាពយល់ដឹងនៃការគម្រាមគំហែងក្នុងសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតនោះទេ។
លោក បាននិយាយមុននេះបន្តិចក្នុងសប្តាហ៍នេះថា នាវាផ្ទុកយន្តហោះចម្បាំង USS Theodore Roosevelt និងក្រុមនាវាវាយប្រហារ( ធ្វើកូដកម្ម)ក៏ដូចជានាវា USS Makin Island កំពុងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកមិនមានមូលដ្ឋានកងទ័ពជាអចិន្ត្រៃយ៍ក្នុងប្រទេសហ្វីលីពីន ប៉ុន្តែពេលខ្លះបង្វែរកម្លាំងទៅប្រទេសហ្វីលីពីក្រោមកិច្ចព្រមព្រៀងកងកម្លាំងទស្សនះកិច្ចអាមេរិក ហ្វីលីពីន។
នាពេលថ្មីៗនេះ នាវារបស់ប្រទេសចិនធ្វើការប្រមូលផ្តុំគ្នានៅជិតប្រទេសហ្វីលីពីនគឺជាសកកម្មភាពដែលសហរដ្ឋអាមេរិកបានរិៈគន់ថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំងដើម្បីបំភិតបំភ័យប្រទេសតូចៗនៅក្នុងតំបន់៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN


