Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​.) បាន​ធ្លាក់ចុះ​មកក្រោម ៦៤០ ពិន្ទុ​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ​

​ភ្នំពេញ ៖ បន្ទាប់ពី​បាន​រក្សា​ពិន្ទុ​លើ ៦៤០ អស់​មួយរយៈ ស​ន្ទ​ស្សន៍ ផ​.​ម​.​ក​. បាន​ធ្លាក់​ចុះមក​ត្រឹម ៦៣៩,៣៧ ពិន្ទុ កាលពី​ថ្ងៃ​សុក្រ ដែល​ថ្ងៃ​ជួញដូរ​ចុងក្រោយ​នៃ​សប្តាហ៍​មុន ពោលគឺ​បាត់បង់ ០,១០% បន្ថែមទៀត​។​

​ថ្លៃ​ភាគហ៊ុន​ចំនួន ៤ បាន​ថយចុះ ខណៈ​មានតែ​ថ្លៃ​ភាគហ៊ុន​ចំនួន ២ ប៉ុណ្ណោះ​មានការ​កើនឡើង​។ ភាគហ៊ុន ហ្ក្រេ​ន​ធ្វី​ន (GTI) រដ្ឋាករទឹក​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​ធនាគារ​អេស៊ីលីដា (ABC) បាន​ថយចុះ ២០៛ ដូចគ្នា មក​បិទ​ត្រឹម​ថ្លៃ ៤.០៤០៛ ១៣.០២០៛ និង ១៦.៦៦០៛ ខណៈ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) បាន​ធ្លាក់ចុះ ៤០៛ មក​ត្រឹម ១៣.០៦០៛​។​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​ផេស​ថិ​ក (PEPC) បាន​កើនឡើង ២០៛ និង ១០៛ រៀង​គ្នា មកដល់ ៦.៥២០៛ និង ៣.០៦០៛​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម ១.៨៩០៛​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៤០,៨៨ រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×