Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ទូក​ប្រភេទ​បេ​អឺ ក្នុង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស​

ព្រះសីហនុ ៖ អូប័រ​ល្បឿន​លឿន​ចំនួន​២​គ្រឿង ចុះជួយ​អន្តរាគមន៍ ទូក​នេសាទ​មួយគ្រឿង​ឆេះ​ជា​អគ្គីភ័យ​ក្នុង​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស​។​

​ក្រុមការងារ​សង្គ្រោះ​និង​អូប័រ​ល្បឿន​លឿន​ចំនួន​២​គ្រឿង របស់លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​ចុះជួយ​ជនរងគ្រោះ ដោយសារ​អគ្គី​ភ​យ័​ឆេះ​ទូក​នេសាទ សន្ទូចរនង មួយគ្រឿង កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៦​និង​៣០​នាទី ល្ងាច នៅក្នុង​លម្ហ​សមុទ្រ​ត្រង់ចំណុច​ខាងក្រៅ​ពយ​ភ្លើង​ស៊ីញ៉ូ​ប្រហែល​៥​ម៉ៃ ស្ថិតនៅ​ភូមិ​កោះ រ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង សន្លឹម ក្រុង​កោះរ៉ុង ។​

​តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ​ជា​ម្ចាស់​ទូក​ដែល​ឆេះ​បាន​រៀបរាប់ថា ទូក​នេសាទ ដែល​ឆេះ​នេះ មាន​មនុស្ស​ចំនួន​តែ​១​នាក់​ទេ ដោយ​កម្មករ​ទូក​៣​នាក់​ទៀត​បាន​ឡើងទៅ​គោក​តាំងពីព្រឹក ហើយ ទូក​របស់គាត់ ជា​ទូក​ឈើ​យន្ត​បេ​ប្រភេទ​នេសាទ​(​បេ​អឺ​អូស​បាល់​)​។​
​ជនរងគ្រោះ មានឈ្មោះ គង់ សុខ​ខែម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​នេសាទ នឹងមាន​ទីលំនៅ​ភូមិ​កំពង់​នង់ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។​តាម​ម្ចាស់​ទូក បញ្ជាក់ថា​មូល​ហេតុដែល​បណ្តាលអោយ​ឆេះ​ទូក​នេសាទ​ខាងលើនេះ គឺ​បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស​។​ជនរងគ្រោះ​មិន​គ្រោះថ្នាក់​រឺ​រងរបួស​អ្វី​ឡើយ គ្រាន់តែ​ខូចខាត​សម្ភារ រួមមាន​:
១- ឆេះ​ទូក​ប្រភេទ​បេ​អឺ ពណ៌​ត្រួយ​ចេក ប្រវែង​បណ្តោយ​១៦.៧​ម៉ែត្រ ទទឹង​ប្រវែង​៤.៩​ម៉ែត្រ មួយគ្រឿង , ម៉ាស៊ីន​ម៉ាក Hino កម្លាំង​៣១៥​សេស ។​
២- ឧបករណ៍ នេសាទ​មួយចំនួនធំ ។

​បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបាន​ក្រុមការងារ​សង្គ្រោះ​របស់ លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ ជួយសង្គ្រោះ​នឹង​បាន​បញ្ជូន​តាម​អូ​ប​រ័​ល្បឿន​លឿន​ចំនួន​២​គ្រឿង បាន​ដឹក​ជនរងគ្រោះ​មកកាន់​ខេត្ត​ព្រះសីហនុ​ដោយ​សុវត្ថិភាព ក្នុងនោះ​លោក​ឧកញ៉ា ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ម្ចាស់​ទូក​ចំនួន​៤០​ម៉ឺន​រៀល​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×