Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​បិទ​ផ្សារ​ចាស់ ក្រោយ​មាន​អ្នក​ឆ្លង​កូ​វីដ​

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បានសម្រេច​បិទ​( Lock Down) ផ្សារ​ចាស់ ក្រោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ហើយ​អ្នក​ដែល ប៉ះពាល់​ទាំង​ផ្ទាល់ និង​ប្រយោល​មួយចំនួន​នឹងត្រូវ​យក​សំណាក​នៅ​ទីនោះ​តែម្តង​។​

​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ដែល​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​បាន​បិទ​បណ្តោះអាសន្ន (Lock down) ទី​រួម​ផ្សារ​ចាស់​ភូមិ​៥ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដើម្បី​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ការឆ្លង​ជំងឺ​កូ​វីដ​១៩ បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ហើយ​តាម​ផ្សារ​មួយចំនួន ក៏មាន​ករណី​ឆ្លង​ផងដែរ​ដូចជា​ផ្សារ​អូ​ឬ​ស្សី ជាដើម​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×