ខេត្តក្រចេះ ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ករណីក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីផ្ទុះទូរស័ព្ទមួយគ្រឿង ខណៈបញ្ចូលភ្លើងទូរស័ព្ទនិងលេងទូរស័ព្ទបណ្ដើរ ហេតុការណ៏នេះបានកើតឡើងនៅចំនុចភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ខេង កាណា ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៏ជាមួយកម្លាំងជំនាញកោសល្យវិច័យស្នងការដ្ឋាននគរបាលខេត្តក្រចេះចុះទៅពិនិត្យសពនិងសម្ភារមួយចំនួននៅជុំវិញកន្លែងកើតហេតុ បន្ទាប់ពីពិនិត្យសពរួចសមត្ថកិច្ចជំនាញបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីជាមួយនិងទូរសព្ទ័ដែលកំពុងតែសាកថ្មពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ-សួង សាម




