Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ទី​៣០ ស្លាប់​ស្ត្រី​ដោយសារ ជំងឺ​ភូ​រីដ -១៩

​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា យោងតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​ហ្លួង​ម៉ែ បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦១ ឆ្នាំ ដែល​រស់នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨​និង​៣០​នាទី​។​

​អ្នកជំងឺ​ខាងលើ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ត្រូវបាន​ចូល​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​ហ្លួង​ម៉ែ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ២២:៣០​នាទី​យប់ ដោយសារ​អ្នកជំងឺ មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហត់​ដង្ហក់​ខ្លាំង និង​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​ផង ក្រុមគ្រូពេទ្យ​បាន​ជួយ សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស​ដោយ​ធ្វើ​ចលនា​បេះដូង និង​បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម ផង ប៉ុន្តែ​មិនអាច​ជួយសង្គ្រោះ​អ្នកជំងឺ​បាន គាត់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ ២០២១ វេលា​ម៉ោង ១៨​និង​៣០​នាទី​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦១​ឆ្នាំ ខាងលើនេះ​បាន​ស្លាប់​បាត់បង់ ជីវិត​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង​ដោយសារ​ជំ​ង​កូ​វីដ​១៩ លើ​អ្នកជំងឺ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​។​

​ក្រសួងសុខាភិបាល សូម​ចូលរួមចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ យ៉ាង​ក្រៀមក្រំ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​សព​។​

​នៅ​ថ្ងៃទី​១២ មេសា នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី ២៧៧​នាក់​ទៀត (​សហគមន៍​ទាំង ២៧៧​នាក់​) និង​ជាសះស្បើយ ៦០​នាក់​។ ក្នុង​ចំនទ​ន ២៧៧​នាក់​នេះ មាននៅ​រាជធានី​ភ្នំពេញ (២០៤) ស្វាយរៀង (៤៣) កណ្ដាល (២៣) ពោធិ៍សាត់ (៣) ព្រៃវែង (២) ព្រះសីហនុ (១) តាកែវ (១) ។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ ៖

-​អ្នក​ឆ្លង​សរុប​= ៤៥១៥ នាក់​
-​អ្នកជា​សះស្បើយ​= ២២១២ នាក់​
-​អ្នក​កំពុង​ព្យាបាល​= ២២៦៨ នាក់​
-​អ្នកស្លាប់​= ៣០ នាក់​៕

​រក្សា​សិទ្ធិ​ដោយ​: ចេស្តារ​

×