កូនកំលោះម្នាក់ ដែលជាមន្ត្រីប៉ូលីស មកពីខេត្តស្រះកែវ ប្រទេសថៃ បានរៀបការជាមួយកូនស្រីចៅហ្វាយស្រុកនៃខេត្ត Burian។ តែទោះយ៉ាងណា នៅពេលនេះ កូនកំលោះត្រូវបានធ្វើតេស្តវិជ្ជមាន Covid-19 ខណៈភ្ញៀវប្រមាណ ២០០ នាក់ ដែលបានចូលរួមក្នុងពិធីមង្គលការរបស់ពួកគេ ដែលសុទ្ធសឹងមិនពាក់ម៉ាស់ការពារ ក៏បានប្រញាប់ប្រញាល់ទៅធ្វើតេស្តរកវីរុសនេះផងដែរ។
ទាក់ទងរឿងនេះផងដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Nang Rong Ban Ang មកពីស្រុក Nang Rong ខេត្ត Buriam បានបង្ហោះឲ្យដឹងថា គ្រប់គ្នាដែលបានចូលរួមពិធីមង្គលការនៅ Wek Hall ក្នុងសាលា Nang Rong កាលពីថ្ងៃទី០៣ ខែមេសសា ឆ្នាំ២០២១ កន្លងទៅនេះ នឹងត្រូវដាក់ដាច់ពីគេ ហើយធ្វើតេស្តសម្រាប់ Covid-19 ។ កូនកំលោះបានធ្វើតេស្តវិជ្ជមាន បន្ទាប់បានទទួលការធ្វើតេស្តនៅស្រះកែវ។ សមាជិកគ្រួសារទាំងអស់របស់គាត់ ក៏បានទទួលការធ្វើតេស្តរបស់ពួកគេ ហើយស្ថិតនៅដាច់ដោយឡែក។ ពួកគេក៏បានសុំការអភ័យទោសទៅដល់ភ្ញៀវទាំងអស់ ដែលបានចូលរួមពិធីមង្គលការ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ផងដែរ។
ចៅហ្វាយស្រុក ត្រូវជាឪពុកក្មេកមន្ត្រីប៉ូលីសវិជ្ជមានកូវីដនោះ បានបញ្ចេញឲ្យដឹងថា កូនកំលោះបានធ្វើដំណើរទៅកាន់ខេត្ត Burian កាលពីថ្ងៃទី០១ ខែមេសា ដើម្បីរៀបចំពិធីមង្គលការ។ ភ្លាមៗបន្ទាប់ពីពិធីមង្គលការបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមេសា គាត់ក៏បានធ្វើដំណើរត្រឡប់ទៅធ្វើការនៅស្រះកែវ វិញ។ នៅពេលដែលកូនកំលោះបានមកដល់ខេត្តរបស់គាត់វិញ ភ្ញៀវនៅក្នុងពិធីមង្គលការ ក៏បានជូនដំណឹងដល់ពួកគេថា អ្នករាល់គ្នាដែលបានទៅភោជនីយដ្ឋានមួយ នៅក្នុងស្រះកែវ ត្រូវតែធ្វើតេស្តវិជ្ជមាន Covid-19 ។ បន្ទាប់មក កូនកំលោះ ក៏បានទៅធ្វើតេស្ត ហើយលទ្ធផលវិជ្ជមាន Covid-19។ ក្រោយចេញលទ្ធផលនេះ កូនកំលោះក៏បានទូរស័ព្ទទៅឪពុកក្មេកឲ្យជូនដំណឹងនេះទៅភ្ញៀវទាំងអស់ដែលបានចូលរួមពិធីមង្គលការបានដឹងផង៕
រក្សាសិទ្ធិដោយ៖ លឹម ហុង




