ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅព្រឹកថ្ងៃទី១១ ខែមេសានេះថា រយៈពេល ១០១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ៨២៧លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៤៦៥នាក់ និងរបួសចំនួន ១១៨៧នាក់ ក្នុងនោះធ្ងន់ចំនួន៧០០នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់ ២នាក់ និងរបួស ៧នាក់ ក្នុងនោះធ្ងន់ចំនួន ៣នាក់ និងស្រាល ៤នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១០១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៧២៨៣២គ្រឿង ក្នុងនោះម៉ូតូចំនួន ៥៣២៣៦គ្រឿង និងរថយន្តចំនួន ១៩៥៩៦គ្រឿង ក្នុងនោះរថយន្តតូច ១៥៣៣១គ្រឿង និងធំ ៤២៦៥គ្រឿង៕
រក្សាសិទ្ធិដោយ៖ ចេស្តារ







