Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ស្ថាបនា នឹងឆ្ពោះទៅមុខ ជាមួយប្រធាននាយកប្រតិបត្តិថ្មី ក្នុងឆ្នាំ២០២១

រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១៖ ធនាគារ ស្ថាបនា នៅតែបន្តជាធនាគារពាណិជ្ជ ឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃ ធនាគារ មានទ្រព្យសកម្មសរុបប្រមាណជាង ២ពាន់លានដុល្លារអាមេរិក និយោជិកជាង៤០០០នាក់ ក៏ដូចជាមានចំនួនសាខាទូទាំងប្រទេសរហូតដល់ ១៧៣សាខា និងម៉ាស៊ីនATMសម្រាប់ដកប្រាក់ ដាក់ប្រាក់ចំនួនជាង ២៣០ទីតាំងទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០២១នេះ ធនាគារ ស្ថាបនា បានខិតខំប្រឹងប្រែងនាំមកជូននូវបទពិសោធន៍ដ៏ថ្មីបំផុតដោយភ្ជាប់ជាមួយផលិតផល និងសេវាកម្មធនាគារឌីជីថលដ៏ទំនើប រួមទាំងបច្ចេកវិទ្យាឌីជីថលថ្មីចុងក្រោយជូនដល់អតិថិជន។

ដើម្បីសម្របតាមទិសដៅថ្មីរបស់ធនាគារនៅក្នុងឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃធនាគារ ស្ថាបនា បានប្រកាសតែងតាំងលោក ហ្វុង កៃ ជីន ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ។ លោកនឹងយកបទពិសោធន៍ និងជំនាញក្នុងវិស័យហិរញ្ញវត្ថុដ៏ទូលំទូលាយនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំនិងបង្កើនភាពរីកចម្រើនដល់ ធនាគារ ស្ថាបនា អោយក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារ ស្ថាបនាលោក ហ្វុង កៃជីន បានមានប្រសាសន៍ថា៖ “ វាជាអាទិភាពចម្បងរបស់ធនាគារក្នុងការអភិវឌ្ឍន៍ សមត្ថភាពនិង ជំនាញបុគ្គលិកដើម្បីប្រឈមមុខជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុនេះ។ យើងកំពុងស្ថិតនៅក្នុងបរិបថថ្មីមួយដែលបច្ចេកវិទ្យាជួយសម្រួលដល់ការធ្វើប្រតិបត្តិការធនាគារអោយកាន់តែមានប្រសិទ្ធភាព និងចំណាយពេលវេលាតិចជាងមុន”

“ក្នុងនាមជាធនាគារ យើងទទួលស្គាល់ថាយើងត្រូវតែផ្លាស់ប្តូរ បរិបថនៃការលក់ និងការផ្ដល់សេវាកម្មរបស់ខ្លួនដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលខាងមុខ ដូច្នេះបុគ្គលិកយើងត្រូវតែសម្របខ្លួន និងពង្រឹងជំនាញ ចំណេះដឹង ដើម្បីពង្រីកវិសាលភាពរបស់ធនាគារ។”

លោកបានបន្តថា៖ “ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ផលិតផលនិងសេវាកម្ម ការពង្រីកបណ្តាញចែកចាយ និងការសហការភាពជាដៃគូជាមួយស្ថាប័នមិនមែនហិរញ្ញវត្ថុ ធ្វើអោយធនាគារ ស្ថាបនា អាចឆ្លើយតបតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អ ផលិតផលសំបូរបែប រួមទាំងសាខាដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជន។

“យើងនឹងបន្តការស្វែងរកវិធីសាស្រ្តល្អៗដើម្បីផ្តល់ជូនអតិថិជន និងធ្វើអោយកាន់តែរីកចម្រើន នៅក្នុងសហគមន៍ឬតំបន់ប្រតិបត្តិការរបស់យើង។ ហើយយើងជឿជាក់ថាក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ដែលគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ គឺជាឱកាសដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ធនាគារក្នុងការអភិវឌ្ឍខ្លួនឱ្យកាន់តែមានភាពទំនើប។ យើងត្រូវតែបន្តរីកចម្រើន និងពង្រឹងមូលដ្ឋានអោយក្លាយជាធនាគារពាណិជ្ជមួយ ដែលត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ បណ្តាញចែកចាយទូលំទូលាយ ផលិតផលសំបូរបែប សេវាកម្មល្អ រួមជាមួយហិរញ្ញវត្ថុរឹងមាំ អភិបាលកិច្ចសាជីវកម្មល្អ អនុលោមតាមច្បាប់និងមានតម្លាភាព។”

លោក ហ្វុង បានបញ្ចប់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលីខាងលិច និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថាន Royal Melbourne នៃបច្ចេកវិទ្យា Melbourne ប្រទេសអូស្ត្រាលី៕រក្សាសិទ្ធិដោយ៖CEN

×