Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យច្រណែនណាស់ ! ចូលស្តីម៉ែរៀបការ ស្រាប់តែបានកូនស្រីវ័យពេញក្រមុំជំនួស លោកតាអាយុជិត ៦០ ឆ្នាំ រំភើបស្ទើរហោះ

បុរសជនជាតិឥណ្ឌូនេស៊ី ជាងពាក់កណ្តាលអាយុម្នាក់ ដែលបានរៀបការជាមួយនារីពេញវ័យក្រមុំ បានកំពុងទទួលការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ជាពិសេស គឺនៅពេលដឹងថា គាត់បានស្នើសុំម្តាយកូនក្រមុំរៀបការ តែបែរជាស្រ្តីជាម្តាយលើកកូនស្រីឲ្យជំនួសវិញ។

បុរសដែលមានសំណាងរូបនេះ មានឈ្មោះ Bora អាយុ ៥៨ ឆ្នាំ ខណៈកូនក្រមុំឈ្មោះ Ira Fazillah អាយុ ១៩ ឆ្នាំ ។ នេះបើយោងតាម Kompas បានឲ្យដឹងថា អ្នកទាំងពីរបានរៀបការនៅកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិ Bana ស្រុក Bontocani នៅក្នុងខេត្ត South Sulawesi – ទីកន្លែងដែលកូនក្រមុំទទួលបានថ្លៃបណ្ណាការប្រហែល ១០ លានរូពី និងដី១ហិកតា។

លោក Ishak ប្រធានភូមិ Bana បាននិយាយថា «ដោយមានការយល់ព្រមរវាងអ្នកទាំងពីរ នោះពិធីមង្គលការក៏ត្រូវបានធ្វើឡើង»។

លោកបន្តថា បើស្រ្តីរបស់ Ira បាននិយាយថា លោកតា Bora បានស្នើសុំម្តាយរបស់នាងរៀបការ ប៉ុន្តែ ស្រ្តីជាម្តាយមិនព្រម តែបានលើកកូនស្រីច្បងទៅឲ្យគាត់ ដើម្បីរៀបការជំនួស។

កាសែត Harian Metro បានរាយការណ៍ថា លោកតា Bora គឺជាបុរសនៅលីវ និងកំពុងរស់នៅតែម្នាក់ឯង ខណៈកូនក្រមុំ គឺជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៣នាក់។

ឪពុកម្តាយកូនក្រមុំបានលែងលះគ្នា អស់រយៈពេលជាយូរមកហើយៗ កូនៗក៏ត្រូវបានចិញ្ចឹមបីបាច់ដោយម្តាយរបស់នាង ដែលជាអ្នកកសិករ។

លោក Ishak បន្ថែមថា ពិធីមង្គលការនេះធ្វើឡើង គឺផ្អែកលើ «ការស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងគ្រួសារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហេង

×