Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ម្ចាស់គណនីTikTok ឈ្មោះ ” ចង្ហាន់ហុយ ” បង្ហោះសារដែលមានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាក់សាំងការពារកូវីដ១៩

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ ” ចង្ហាន់ហុយ ” ដែលបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាក់សាំងការពារកូវីដ១៩។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០២:៤០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កំលាំងសមត្ថកិច្ចផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គង់ សម្បតិ្ត ម្ចាស់គណនីTikTok ឈ្មោះ ” ចង្ហាន់ហុយ ” ដែលបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់ការអនុវត្តវិធានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដោយបានធ្វេីការឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×