Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទផ្នែកខាងក្នុងផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង

ភ្នំពេញ ៖ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបង ជាបណ្តោអាសន្នរួមមានៈ ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ ១៣មករា ផ្សារអប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ។ ដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ -១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប៉ុន្តែអនុញ្ញាតឲ្យលក់ផ្នែកខ្លះ នៃបរិវេណខាងក្រៅផ្សារ។

ការសម្រេចបិទផ្នែកខាងក្នុងនៃផ្សារទាំង ៨នេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា ត្រូវបានបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ ) នៃផ្សារចំនួន ៨ ក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្នរួមមាន ៖ ផ្សារធំបាត់ដំបង(ផ្សារណាត់ ) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សរាផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ ដោយអនុញ្ញាតឱ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តនូវវិធានការ សុខាភិបាលក្នុងការរក្សាគម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី ១,៥ម៉ែត្រឡើងទៅ) ពាក់ម៉ាស់ និងលាងដៃ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ )មានរយៈពេល ៧ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ -១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងបាត់ដំបង ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងទីតាំង ដែលត្រូវបានបិទ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់រួមមាន ៖ ការងារថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ ។ ពង្រឹងការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់បំផុត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×