ភ្នំពេញ ៖ ជាងទងមួយក្រុម បាននាំគ្នាផឹកសុីជួបជុំគ្នា យ៉ាងសប្បាយ ដោយមិនខ្វល់ពីអាជ្ញាធរដែលកំពង់ចុះអប់រំណែនាំអោយបងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ឲ្យបង្កានិងទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ១៩ ។
ជាក់ស្ដែង នាល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦២ ផ្លូវ១៥កែងនឹងផ្លូវ១៤៤ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីអាជ្ញាធរ ដោយមានការសហការពីប្រជាពលរដ្ឋល្អ បានរាយការណ៍ឲ្យដឹងថា នៅផ្ទះកេីតហេតុខាងលេី មានការផឹកសុីប្រមូលផ្ដុំស្រែកហ៊ោ យ៉ាងសប្បាយដោយមិនពីប្រជាពលរដ្ឋទូរទាំងប្រទេស កំពុងខ្វាយខ្វល់ និងបង្ការទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺដ៏កាចសាហាវនេះ ទាំងអស់គ្នា បែជាក្រុមជាងទងប្រមូលផ្ដុំគ្នាផឹកសុីមានចំនួនមនុស្សរហូតដល់ជាង៣០នាក់ ផ្ទុយពីអាជ្ញាធរដែលបានចុះអប់រំណែនាំជារៀងរាល់ថ្ងៃ។
ចំណែកម្ចាស់ជាជាងទង និងកូនជាងទាំងអស់ដែលបាននាំគ្នាផឹកសុីនោះ បាននិយាយថា ដោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ពួកគាត់មិនបានទៅស្រុកកំណេីតរបស់ខ្លួន ទេីបបង្កេីតកម្មវិធីនេះឡេីង តែបេីអាជ្ញាធរមកប្រាប់ចឹងគាត់ឈប់ផឹកហេីយសូមទោសផង។
ក្រោយពេលកេីតហេតុអាជ្ញាធរបានម្ចាស់ទីតាំងខាងលេីធ្វេីកិច្ចសន្យា ផ្ដិតមេដៃ កុំឲ្យមានការប្រមូលផ្ដុំគ្នាលេីសពី៤នាក់ឡេីងទៅ និងសន្យាកុំឲ្យមានជាលេីកទី២ បេីនៅតែល្មេីសជាលេីកទី២ អាជ្ញាធរនិងអនវត្តន៍តាមផ្លូវច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ៖ សារឿន















