Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះស៊ីក្លូនបានបំផ្លាញផ្ទះ និងកាត់ផ្តាច់ចរន្តអគ្គិសនី នៅតំបន់ឆ្នេរសមុទ្រខាងលិចប្រទេសអូស្រ្តាលី

ព្យុះស៊ីក្លូនបានរំកិលទៅដល់ឆ្នេរសមុទ្រខាងលិចប្រទេសអូស្រា្តលីហើយ ដោយបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង និងកាត់ផ្តាច់ចរន្តអគ្គីសនីរបស់ប្រជាជនរាប់ម៉ឺននាក់កាលពីយប់មិញ មុនឥទ្ធិពលនៃព្យុះនេះបថយចុះនៅពេលព្រឹកថ្ងៃចន្ទ។

មន្ត្រីបាននិយាយថា រចនាសម្ព័ន្ធប្រមាណជា៧០ភាគរយនៅក្នុងទីក្រុងឆ្នេរ Kalbarri ដែលមានចម្ងាយប្រហែល៥០០គីឡូម៉ែត្រខាងជើងនៃរដ្ឋធានី Perth បានទទួលរងការបំផ្លាញពីព្យុះទី៣ ដោយបានបោកបក់មកលើតំបន់ខាងលើកាលពីល្ងាចថ្ងៃអាទិត្យ។

ស្នងការរងសេវាកម្មសង្គ្រោះបន្ទាន់របស់ WA លោក Darren Klemm បានប្រាប់ Broadcasting Corporation របស់ប្រទេសអូស្រា្តលីថា ប្រមាណ៣០ភាគរយត្រូវបានខូតខាតធ្ងន់ធ្ងរ។

លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Scott Morrison បានបង្ហោះនៅលើផេកផ្លូវការរបស់លោកថា ស្ថានភាពក្នុងនៅតំបន់ខាងលិចនៃប្រទេសអូស្រា្តលីនៅតែមានភាពគ្រោះថ្នាក់ ដោយបានបន្ថែមផែនការឆ្លើយតបទៅនឹងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលសហព័ន្ធ។

ព្យុះត្រូពិចស៊ីក្លូន Seroja បានបង្កឲ្យមានការបាក់ដី ហើយត្រូវបានគេព្យាករណ៍ថានឹងបន្តចុះខ្សោយក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត បើទោះបីជាក្រុមមន្ត្រីបានព្រមានថា ព្យុះនេះនៅតែនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង។

រូបភាពនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីថាមពលនូវខ្សែព្យុះកួចយក កម្ជេចកម្ទី និងហើយផ្ទះបានប៉ើងដំបូល និងជញ្ជាំង។ អាជ្ញាធររដ្ឋខាងលើរបស់ប្រទេសអូស្រា្តលី បានបើកមជ្ឈមណ្ឌលជម្លៀសចំនួន៣កន្លែងសម្រាប់ប្រជាជនដែលត្រូវការផ្លាស់ទីលំនៅ។

តំបន់ខាងលើនៅតែប្រកាសអាសន្នប្រុងប្រយ័ត្នខ្ពស់អំពីព្យុះនេះ ដោយថាផ្ទះ និងអគារដទៃទៀតមិនបានសាងសង់ឡើងដើម្បីទប់ជាមួយនឹងព្យុះស៊ីក្លូននោះទេ ព្រោះថាជាទូទៅព្យុះប្រភេទនេះមិនដែលទៅដល់ភាគខាងត្បូងនោះទេ។ ការិយាល័យឧតុនិយមបាននិយាយថា នេះគឺជាព្រឹត្តិការណ៍អាកាសធាតុដ៏កម្រមួយសម្រាប់ប្រជាជននៅភាគខាងត្បូងនិងភាគខាងកើតនៃតំបន់ WA ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×