Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Microsoft ជជែកពីការទិញក្រុមហ៊ុនទំនាក់ទំនង AI (Nuance) ក្នុងទឹកប្រាក់ប្រមាណ១៦ពាន់លានដុល្លារ

ក្រុមហ៊ុនសាជីវកម្ម Microsoft(MSFT.O) បានកំពុងពិភាក្សាបញ្ជាទិញក្រុមហ៊ុនបច្ចេកវិទ្យាវៃឆ្លាត(AI) និងសំឡេងសិប្បនិមិ្មតឈ្មោះថា(NUAN.O) ក្នុងតម្លៃប្រមាណ១៦ពាន់លានដុល្លារ។ នេះបើយោងទៅតាមប្រភពដែលដឹងពីបញ្ហានេះ។

ប្រភពដដែលបាននិយាយថា តម្លៃដែលកំពុងត្រូវបានពិភាក្សាអាចនឹងមានតម្លៃប្រមាណ៥៦ដុល្លារក្នុងមួយហ៊ុន ហើយប្រភពខាងលើបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះអាចប្រកាសនៅនៅច័ន្ទនេះ។
សារព័ត៌មាន Bloomberg ដែលបានរាយការណ៍ជាលើកដំបូងអំពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Nuance និងក្រុមហ៊ុន Microsoft បាននិយាយថាកិច្ចពិភាក្សាកំពុងបន្ត។

ក្រុមហ៊ុនបច្ចេកវិទ្យា Nuance ដែលមានមូលដ្ឋាននៅតំបន់ Burlington, រដ្ឋ Massachusetts ដែលមានបច្ចេកវិទ្យាសម្គាល់សំលេងបានបើកដំណើរការជាជំនួយការរបស់ Siri នៃក្រុមហ៊ុន Apple Inc (AAPL.O) ដោយធ្វើការបង្កើតនូវកម្មវិធីសម្រាប់វិស័យជាច្រើនរាប់ចាប់ពីវិស័យសុខាភិបាលរហូតដល់ឧស្សាហកម្មរថយន្ត។
កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nuance នឹងក្លាយជាកិច្ចព្រមព្រៀងធំបំផុតទី ២ របស់ក្រុមហ៊ុន Microsoft បន្ទាប់ពីការទិញ LinkedIn ដែលមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៦កន្លងទៅ។ ក្រុម ហ៊ុន Microsoft និង ក្រុមហ៊ុន Nuance មិនបានធ្វើអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះ បើទោះជាមានការស្នើពីរ៉យទ័រ៕ ប្រភព៖រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×