Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា នឹងចូលរួមជាវាគ្មិនកិតិ្តយស ក្នុងកិច្ចពិភាក្សាស្តីពី “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះ សម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជានឹងចូលរួមជាវាគ្មិនកិតិ្តយសក្នុងកិច្ចពិភាក្សាស្តីពី “ហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រឹះ សម្រាប់សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន” ក្នុងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី SFF Green Shoots Series ដែលរៀបចំដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី ចាប់ពីម៉ោង១៦:០០-១៧:០០ ម៉ោងនៅកម្ពុជា។

កម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី SFF Green Shoots Series គឺជាវេទិកាជំនួបអនឡាញសម្រាប់ សហគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុសកលដែលមានការចូលរួមពីវាគ្មិនល្បីៗ ក្នុងសកលលោក ដូចជា លោក Ravi Menon នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ព្រមទាំងភ្ញៀវកិត្តិយសដែលជាថ្នាក់ដឹកនាំធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុនៃបណ្តាប្រទេសផ្សេងៗទៀត។

កម្មវិធីនេះមានគោលបំណងផ្តល់នូវវេទិកា ចែករំលែកមតិយោបល់និងបទពិសោធន៍ ពាក់ព័ន្ធនឹងប្រធានបទបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កិច្ចពិភាក្សាផ្តោតសំខាន់លើ (១) ស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល (២) តួនាទីនៃគ្រឹះស្ថានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល (៣) ការជំរុញឆ្ពោះទៅរកអន្តរប្រតិបត្តិការនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេស។

ក្នុងឱកាសនោះដែរ អាជ្ញាធររូបិយវត្ថុសិង្ហបុរីក៏នឹងចេញផ្សាយជាផ្លូវការនូវឯកសារសិក្សាស្រាវជ្រាវ (White Paper) ស្តីពី ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាសមិទ្ធិផលដំបូងនៃការអនុវត្តគម្រោង Global Foundational Stack ផ្តួចផ្តើម ដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងមានការចូលរួមពីធនាគារកណ្តាល នៃប្រទេសជាច្រើនរួមទាំងធនាគារជាតិនៃ កម្ពុជា ផងដែរ។ ដើម្បីចុះឈ្មោះចូលរួមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖https://zoom.us/…/49161786…/WN_XEkeW6YmRGuJE-9-7IG-ug…៕រក្សាសិទ្ធិដោយ៖CEN

spot_img
×