Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់ហើយ ! ក្រោយបោះសម្តីយ៉ាងឡូយ លោក K01 ទៅអង្គុយចាំជួបរដ្ឋមន្រ្តីក្រសួងព័ត៌មានតាំងពីព្រលឹម ដើម្បីសុំទោស តែត្រូវឯកឧត្តមឆ្លើយតបយ៉ាងខ្លីថា…

ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបរួចមកហើយ ជុំវិញព័ត៌មានដ៏កក្រើក ទាក់ទឹងនឹងបុគ្គល K01 ដែលបានត្រូវក្រសួងព័ត៌មានដកហូតអាជ្ញាប័ណ្ណភ្លាមៗ មិនបានប៉ុន្មានម៉ោង ក្រោយប្រមុខរាជរដ្ឋាភិបាល បានធ្វើការព្រមានធ្ងន់ៗ «ប្រយ័ត្នគុក» ចំពោះអ្វីដែលលោក K01 បានចេញមុខនិយាយក្តែងៗសូម្បីមិនខ្លាចជាប់គុក កាលពីពេលកន្លងទៅនេះ ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិចារណាសូមឲ្យធនាគារផ្អាកការទារលុយប្រជាពលរដ្ឋដែលជាកូនបំណុល និងក៏ដូចមិនយកថ្លៃទឹក ថ្លៃភ្លើង ជាដើម រយៈពេល ៣ ឆ្នាំ ក្នុងអំឡុងនៃការផ្ទុះជំងឺកូវីដ១៩នេះ។

ប៉ុន្តែ អ្វីដែលមហាជនមានការហួសចិត្តជាខ្លាំងនោះ គឺក្រោយត្រូវបានក្រសួងលុបចោលអាជ្ញាប័ណ្ណ ស្រាប់តែលោក K01 បាននិយាយយ៉ាងឡូយ ឬ ឌឺ ទៅកាន់អ្នកខមិនក្នុងអំឡុងពេល Live ជិះឡានបែបនេះថា អាជ្ញាប័ណ្ណ១សន្លឹកនេះរបស់ខ្លួន គួរណាស់ក្រសួងដកហូតយូរហើយ មិនគួរទុកឲ្យចង្អៀតក្រសួងទេ ព្រោះខ្លួនក៏មិនមែនរស់ដោយសារតែអាជ្ញាប័ណ្ណ១សន្លឹកនេះដែរ។

តែទោះយ៉ាងណា ក្រោយស្តាប់សម្តីខ្លួនឯងឡើងវិញ ខណៈស្របពេលមហាជនធ្វើការរិះគន់យ៉ាងចាស់ៗដៃ ស្រាប់តែលោក K01 បានចេញមុខសុំទោសជាថ្មីម្តងទៀត ដោយនិយាយឡើងអួលដើមក។ ក្នុងនោះ លោក K01 ក៏បានចេញវីដេអូសុំទោស និងភ្ជាប់សារយ៉ាងទន់ភ្លន់ថា៖ «សូមផ្ញើរទៅឯកឧត្តមខៀវ កញ្ញារិទ្ធ ជាទីគោរពនឹងជាទីស្រលាញ់ សូមផ្ញើរទៅអង្គភាពអ្នកសាព័ត៍មានទាំងអស់ជាទីគោរ សូមផ្ញើរទៅប្រជាជនអ្នកលេងហ្វេសបុកជាទីស្រលាញ់ សូមផ្ញើរទៅបង ផែង វណ្ណះ ផងដែរ ឃ្លីបមុនវាខុសទេបងប្អូនសូមបងប្អូនខមិនជេរត្រឹមខ្ញុំទៅបានហើយ សូមកុំជេរដល់ឪពុកម្តាយ ប្រពន្ធខ្ញុំអី ពួកគាត់អត់ដឹងអីទេ»។

ព្រោះតែមិនអស់ចិត្ត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោក K01 ក៏បានទៅអង្គុយរង់ចាំជួប និងសុំទោសចំពោះរដ្ឋមន្រ្តីក្រសួងព័ត៌មានតាំងពីព្រឹក ប៉ុន្តែ ត្រូវបានឯកឧត្តម ខៀវ កញ្ញារិទ្ធ ឆ្លើយតបតាមរយៈខមិនថា «ខ្ញុំមិនមានពេលជួបទេ» ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ OR Leakhena បានបង្ហោះរូបលោក K01 កំពុងអង្គុយរង់ចាំលោករដ្ឋមន្រ្តី ដោយភ្ជាប់សារដាក់ឡើងចុកៗថា៖ «ថាមែនៗ និយាយឡូយ៩ ទីបំផុតមករង់ចាំជួបរដ្ឋមន្ត្រីតាំងពីមាន់រងាវ។ លោកមើលងាយនិងជាន់ឈ្លីទំហំបេះដូងសណ្តោស ប្រណី មេត្តា អត់អោន របស់ថ្នាក់ដឹកនាំខ្ញុំណាស់។ មនុស្សដែលថ្នាក់ដឹកនាំខ្ញុំលែងមានក្តីមេត្តាហើយ បានន័យថាជាប្រភេទមនុស្សដែលគេលែងនិយាយហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×