Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យដំណើរការ នៃការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កងទ័ព

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូននាយទាហាន ពលទាហាន និងគ្រួសារកងទ័ព នៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថ្លែងប្រាប់ CEN ថា ការអញ្ជើញចុះត្រួតពិនិត្យដំណើរការនៃការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូននាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដើម្បីលើកទឹកចិត្តឲ្យក្រុមការងារធ្វើប័ណ្ណចាក់វ៉ាក់សាំងឲ្យបានលឿន ដើម្បីចែកជូនអ្នកដែលចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក គឺត្រូវតែចេញប័ណ្ណបញ្ជាក់អំពីការចាក់វ៉ាក់សាំរួចហើយ។ ដោយសម្តេចបានលើកឡើងថា ការធ្វើប័ណ្ណនេះ កន្លងមកមានការយឺតយ៉ាវបន្តិច ឥឡូវនេះគឺធ្វើយ៉ាងណាឲ្យការធ្វើប័ណ្ណនេះមានប្រសិទ្ធភាពខ្ពស់ ដើម្បីទុកដាក់ឲ្យបានយូរអង្វែង រហូតមកដល់ពេលនេះ ការធ្វើប័ណ្ណមានដំណើរការដោយរលូនហើយ។

សម្តេចពិជ័យសេនាបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបានទៅមើលដើម្បីឲ្យបងប្អូនមានទឹកចិត្តក្នុងការប្រុងប្រៀបធ្វើប័ណ្ណឲ្យលឿន ដើម្បីចែកជូនដល់អ្នកដែលទទួលវ៉ាក់សាំងពីរដូសរួចហើយ គឺត្រូវតែចេញប័ណ្ណបញ្ជាក់អំពីការចាក់វ៉ាក់សាំងរួចហើយឲ្យគេ កន្លងមកឃើញនៅយឺតយ៉ាវបន្តិចត្រង់ថា យើងកំពុងសិក្សារកមើលវត្ថុធាតុដើម និងរកឧបករណ៍ធ្វើ ជាពិសេសគឺម៉ាស៊ីននៅពេលធ្វើប័ណ្ណឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការទុកដាក់ប័ណ្ណឲ្យបានយូរអង្វែង ហើយដំណើរការធ្វើប័ណ្ណគឺមានដំណើរការដើរស្រួលហើយ បានជាខ្ញុំទៅមើលអំពីដំណើរការប័ណ្ណនេះ គឺបញ្ជាក់ថា ដំណើរការបានល្អហើយ គឺយើងអាចនឹងធ្វើបានជាបន្តបន្ទាប់”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ការចាក់វ៉ាក់សាំងជូនដល់កងទ័ព គឺលើកទី១ មានចំនួនជាង ២៤ម៉ឺននាក់ និងលើកទី២ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានចំនួនជាង ១២ម៉ឺននាក់។ ហើយដំណើរការនៃការចាក់វ៉ាក់សាំងជូនដល់កងទ័ព គឺប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×