ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២១ នៅផ្សារទួលសង្កែ គេសង្កេតឃេីញ អាជីវករដាក់តាំងលក់ ចេកស្លាធម៌ធូបទាន ផ្កាផ្ញី សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញពិសេសប្រជាពលរដ្ឋជុំវិញម្ដុំផ្សារទួលសង្កែរ ទិញយកទៅរៀបចំ បំរុងទុកចាំទទួលទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ជាបុត្រី ទី ៤ នែកបិលមហាព្រហ្ម និងយាងចុះ នៅវេលាម៉ោង ៤ និង ០០ នាទី ទៀបភ្លឺ ឈានចូល ព្រឹកថ្ងៃ ពុធ ៣កើត ខែពិសាខ ព ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៤ ខែ មេសា គ ស ២០២១ ។
ទេវតាឆ្នាំនេះ ភគ្សាហាទ្រង់សោយ សប្បិ គឺ ទឹកដោះស្រស់ទ្រង់អម្ពរពណ៌អន គឺ ពណ៌ផ្ទៃមេឃស្រស់លំអរព្រះកាណ៌ សៀតផ្កា ចម្ប៉ាព្រះហស្ថស្តាំ ទ្រង់ម្ជុល ព្រះហស្ថឆ្វេង ទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបិទព្រះនេតលើខ្នង គទ្រភ គឺសត្វ លា ជាពាហនៈ នាំអស់ពួកទេពនិករ បវរកញ្ញាទាំងមួយសែនកោដិ ហោះទៅកាន់ គុហាកែវឈ្មោះធម្មមាលីនាទីភ្នំ កែលាស ខេត្តហេមពាន្ត ដែលប្រតិស្ឋានទុកព្រះសិរសាកបិលមហាព្រហ្ម តម្កល់លើពានមាស នាំចេញមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរជាគម្រប់ ៦០នាទី ហើយដង្ហែចូលទៅតម្កល់ទុកដូចដើមវិញ ទើបប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្ត មហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ត្រជំ ក្សេមក្សាន្តព្រះហឫទ័យ ទើបនាំគ្នាចូលទៅសមាទានសីល ដោយព្រះទ័យសោមនស្សរីករាយគ្រប់ៗអង្គ ក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្រនិម្មិតថ្វាយ ហើយបន្ទោបង់នូវអពមង្គលឱ្យជ្រះស្រឡះ ចម្រើននូវសុភមង្គលសិរីសួស្ដី ជន្មាយុយឺនយូរតរៀងទៅ ៕ រក្សាសិទ្ធិដោយ៖សារឿន













