Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងវ៉ាក់សាំង Sinopharm ៤០ម៉ឺនដូសទៀត ដល់កម្ពុជា

ភ្នំពេញ៖ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងវ៉ាក់សាំងបង្ការជំងឺកូវីដ ប្រភេទ Sinopharm ចំនួន៤០ម៉ឺន ដូសបន្ថែមទៀត ដល់ភាគីកម្ពុជា។

ស្ថានទូតចិនបានលើកឡើងថា «ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀត ដល់ ភាគីកម្ពុជា»។
ស្ថានទូតចិនបានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសា នេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម៕រក្សាសិទ្ធិដោយ៖CEN

×