Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអង្គការមិនមែនរដ្ឋាភិបាលបរទេស

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (អាសយដ្ឋានលេខ ៣១A វិថីបារាំង (47) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ចាប់ពី ថ្ងៃទី១៣ ដល់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១ តាមពេលវេលាដូចមានឧបសម្ព័ន្ធជូនភ្ជាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើអង្គការដែលមាន ឈ្មោះនៅក្នុងឧបសម្ព័ន្ធមកទទួលការចាក់វ៉ាក់សាំងតាមពេលវេលាកំណត់។ ជនបរទេសត្រូវភ្ជាប់មក ជាមួយនូវលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងអាសយដ្ឋានពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនជាតិខ្មែរ ត្រូវភ្ជាប់មក ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់បុគ្គលិកដែលចេញដោយអង្គការសាមី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជម្រាបជូនអំពីពេលវេលាធ្វើការចាក់វ៉ាក់ សាំងជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ដល់បុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់ អង្គការមិនមែនរដ្ឋាភិបាលបរទេស បន្ទាប់ពីទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាល៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×