ភ្នំពេញ ៖ លោកជំទាវឧកញ៉ា ជីប យុទ្ធារី និង ក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រិសស័ករាជ ២០២១ សូម ឯកឧត្តម និងលោកជំទាវ ទទួលបាននូវកម្លាំងក្លា បញ្ញាញាណវាងវៃ សុខភាពល្អ បិរបូរណ៍ អាយុយឺនយូរ ដើម្បីបន្តរួមចំណែកក្នុងការអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ឲ្យបានថ្កុំថ្កើនរុងរឿង សំបូរ សប្បាយ ជារៀងរហូត ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាស ដ៏នក្ខត្តឬក្ស វិសេសថ្លៃថ្លានេះ នាងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី និងគុណព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិ ទាំអស់ក្នុងលោក សូមប្រោសព្រំប្រសិទ្ធិពរជ័យជូន ឯកឧត្តម និងលោកជំទាវ និងព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕ រក្សាសិទ្ធិដោយ៖CEN


