Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បីទៀតហើយ ! ខ្លួនជាមន្រ្តី ផឹកស្រាស្រវឹងជោក រស់សម្តីជេរស្រ្តីដ៏អសីលធម៌ ចាំមើលបានវាស់កម្ពស់ ឬយ៉ាងណា? (វីដេអូ)

បុរស​ម្នាក់​ឈ្មោះ សុវណ្ណ និង​ត្រូវបាន​គេ​អះអាងថា មាន​ឋានៈ​ជា​ឯកឧត្តម បាន​កំពុង​បង្ក​ឲ្យ​មានការ​ស្អប់ខ្ពើម​ជាខ្លាំង ពី​សំណាក់​មហាជន​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បន្ទាប់ពី​ស្ត្រី​ម្នាក់​ដែលមាន​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ Thani Reaksa បាន​បញ្ចេញ​វីដេអូ​ជាក់ស្តែង បង្ហាញ​បុរស​រូបនេះ​ជេរប្រទេច​មកលើ​រូបនាង​ដូច​ហែកសំពត់ សុទ្ធតែ​មី​សំផឹង​។​

តែ​យ៉ាងណា អ្វីដែល​ហួសចិត្ត​បំផុត​នោះ គឺ​បុគ្គល​ឈ្មោះ សុវណ្ណ រូបនេះ ពុំ​ត្រឹមតែ​បង្ករឿង​ដ៏​អសីលធម៌​នេះ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ល្មើ​សនឹង​បម្រាម​របស់​រាជរដ្ឋាភិបាល ដោយ​ហាម​ការជួបជុំ​ផឹកស៊ី ខណៈ​ប្រទេសជាតិ​កំពុង​ជួប​ផល​លំបាក​ខ្លាំង ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ទាំងអស់គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​នៅក្នុង​សហគមន៍​នាពេល​បច្ចុប្បន្ននេះ​។​

​ជុំវិញ​ជម្លោះ​នេះ​ផងដែរ យើង​ក៏​មិនដឹងថា ផ្តើមចេញពី​មូលហេតុ​អ្វី​នោះទេ ប៉ុន្តែ បើ​លឺ​ក្នុង​វីដេអូ បុរស​ឈ្មោះ សុវណ្ណ បាន​និយាយថា ស្ត្រី​ខាងលើ​បាន​បង្ករឿង​មកលើ​ខ្លួន​មុន​។​

​តាមរយៈ​ទង្វើរ​ដ៏​អសីលធម៌​ខាងលើនេះ មហាជន​ដែល​ពោរ​ពេញការ​ស្អប់ បានស្នើ​ឲ្យ​សមត្ថកិច្ច មាន​វិធានការ​ទៅលើ​បុគ្គល​រូបនេះ​បន្ទាន់​ផង ព្រោះថា បើ​គាត់​មាន​ងារ​ជា​ឯកឧត្តម​មែន​នោះ មិនគួរ​ទុក​គាត់​នាំ​ឲ្យ​ខូច​ងារ​ដ៏​ខ្ពង់ខ្ពស់​នេះ​ទេ​, ច​រិ​ក​ថ្លៃថ្នូរ​ណាស់ ជេរប្រទេច​មនុស្ស​ស្រី​កប់ៗ​មាត់ ជាពិសេស​ជាម​ន្ត្រី​អនុវត្ត​ច្បាប់ តែ​បែរជា​នាំគ្នា​ជួបជុំ​ផឹកស៊ី បង្កើតជា​គំរូ​មិនល្អ ស្រប​ពេលដែល​ប្រមុខ​រដ្ឋាភិបាល បាន​ដាក់ចេញ​បទបញ្ជា​ហាម​មិនអោយ​ជួបជុំគ្នា​ផឹក​សុី​….៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×