ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៤មេសានេះ បានថ្លែងថា ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងធ្វើការ ដោយមិនគិតពីការនឿយហត់ ទាំងយប់ទាំងថ្ងៃដើម្បីដេីរចេញពីប្រអប់ Covid-19 ។
លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា មិនទាន់ហួសពេលនៅឡេីយទេ ដែលយេីងអាចរួមគ្នាធ្វេីសកម្មភាព និងឆ្លើយតបជាមួយគ្នាឥឡូវនេះ ដើម្បីឆាប់ទទួលបានជីវិតធម្មតាថ្មីរបស់យើង ហើយមិនត្រូវបណ្តោយឱ្យមេរោគចង្រៃនេះ វាត្រួតត្រាយើងបានឱ្យសោះ យើងចាំបាច់ត្រូវតែគ្រប់គ្រងវាឱ្យបានក្នុងពេលឆាប់ៗខាងមុខនេះ! អនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារកូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ = ឈ្នះកូវីដ-១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


