Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតយុទ្ធជន នៅដំណាក់ត្រយឹង ស្រុកភ្នំក្រវាញ ទទួលបានជំនួយសាងសង់ផ្ទះ ពីកាកបាទក្រហមកម្ពុជា

spot_img

ពោធិ៍សាត់ ៖ អតីតយុទ្ធជនចំនួន ៦២៨គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ច នៅចំណុចដំណាក់ត្រយឹង ស្ថិតក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលរាជរដ្ឋាភិបាលចែកជូន កាលពីថ្ងៃទី២១ ខែមករាឆ្នាំ២០២១កន្លងទៅ ឥឡូវនេះ ត្រូវបានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជួយសាងសង់ផ្ទះជូន ដើម្បីជួយសម្រាលដល់ការចំណាយថវិការ និងការលំបាករបស់ពួកគាត់បានមួយកម្រិតទៀត តាមរយ:ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

នៅក្នុងឱកាសចុះទៅពិនិត្យមើលដីនិងការសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជននៅទីនោះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអតីតយុទ្ធជនយើង ព្រោះបងប្អូនបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ រហូតអ្នកខ្លះបាត់បង់ជីវិត និងខ្លះទៀតពិការភាពមកដល់សព្វថ្ងៃនេះ។ ដោយមើលឃើញពីពលីកម្មរបស់បងប្អូននេះ សម្ដេចបានជូនដីសម្បទានសង្គមកិច្ចម្នាក់ជាងមួយហិកតា ហើយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៍បានជួយសាងសង់ផ្ទះជូនថែមទៀត ដើម្បីបងប្អូនឆាប់បានមករស់នៅនិងអាស្រ័យផល។ នៅទីនេះនឹងមានការស្ថាបនាផ្លូវ ប្រពន្ធលូបង្ហូរទឹក អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ វត្តអារាម បណ្ដាញអគ្គីសនី និងគម្រោងផ្សេងៗទៀត ដើម្បីបំពេញតាមតម្រូវការរបស់បងប្អូនដែលមករស់នៅ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបញ្ជាក់ថា ផ្ទះដែលសាងសង់រួច បើបងប្អូនអតីតយុទ្ធជនណាមិនទាន់មករស់នៅទេ នឹងត្រូវដកទៅឲ្យអ្នកដែលស្ម័គ្រចិត្តមករស់នៅមុន ដោយរក្សាដីទុកឲ្យពួកគាត់ដដែល។

បងប្អូនគ្រួសារអតីតយុទ្ធជនកម្ពុជា បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ដីនិងសាងសង់ផ្ទះជូនពួកគាត់រស់នៅនាពេលនេះ។
នេះគឺជាទេវតាជួយសង្គ្រោះប្រជាជនដែលជួបការលំបាកពិតប្រាកដមែន ។ ការជ្រើសរើសសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគឺមិនខុសបំណងឡើយ ហើយពួកគាត់ប្ដេជ្ញាថែរក្សាសន្តិភាពឲ្យនៅគង់វង្សជារៀងរហូត៕រក្សាសិទ្ធិដោយ៖CEN

spot_img
×